ខេត្តកំពង់ចាម ៖ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនមកពី ឃុំព្រៃចារ ៤ រូប និងឃុំសូទិប ២ រូប នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដូចមានភ្ជាប់បញ្ជី រាយនាម គ.ជ.ប បានសម្រេចចិត្តយ៉ាងត្រឹមត្រូវផ្តាច់ខ្លួនចេញពីបក្សប្រឆាំង និងគោរពដ៏ខ្ពង់ខ្ពស់ស្នើសម្តេចតេជោ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងការផ្តាច់ខ្លួននេះ ពួកគាត់ប្រកាសគាំទ្រយ៉ាងពេញទំហឹង លើគោលនយោបាយរាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
តាមការអង្កេតឃើញកន្លងមកមានអ្នកនយោបាយរត់ភៀសខ្លួន នៅប្រទេសប្រទេសតែងតែបញ្ឆេះ ញុះញង់ ប្រកាសធ្វើសកម្មភាពនានា ដើម្បីបោកបញ្ឆោតបំភ័ន្ត បំភ្លើសព័ត៌មានជាតិ និងអន្តរជាតិ វាយតម្លៃប្រទេសខ្លួនឯង។ យ៉ាងណាមិញ ទង្វើរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសទាំងនោះ ត្រូវបានប្រជាជនខ្មែរ និងអន្តរជាតិដឹងយ៉ាងច្បាស់ជា ទង្វើអសីលធម៌មិនគប្បីរបស់ពួកគេ។ ក្រុមប្រឆាំងមានតែមួយក្តាប់តូចរស់ តត្រុកនៅក្រៅប្រទេស ស្រែកជេរដូរយកបាយម៉ារស់ៗ ហើយខាងក្នុងស្រុក អស់កម្លាំងសកម្មជន ព្រោះពួកគេអស់ជំនឿ ដូច្នេះពួកប្រឆាំងរាល់ថ្ងៃ ទឹកមាត់សាបជាងទឹកទន្លេទៅទៀត ៕
ដោយ ៖ សិលា