ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ៖ តម្លៃនៃសន្តិភាពបានផ្ដល់ឱកាសឱ្យកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យកាន់តែរីកចម្រើនខ្លាំងឡើង

ចែករំលែក៖

ខេត្តតាកែវ ៖ ថ្លៃងនៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីជួបសំណេះសំណាល និងពិធីបញ្ចុះត្បូងនៅត្រង់ចំណុចឧណ្ណាលោមព្រះពុទ្ធមាក់ដែលបានកសាងឡើងពីលោហៈធាតុស្ពាន់លាយមាសនិងសម្បូរសមិទ្ធផលនានា នៅក្នុងវត្តអង្គជុំហៅវត្តកំហែង ដែលស្ថិតនៅឃុំព្រៃផ្ដៅ ស្រុកអង្គរបុរី នៅរសៀលថ្ងៃអាទិត្យទី ១៦ ខែមីនាឆ្នាំ ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្ត បានលើកឡើងថា តម្លៃនៃសុខសន្តិភាពបាន ផ្តល់ឱកាសឱ្យកម្ពុជា ទទួលបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនជាលំដាប់ ។

លោកអភិបាកខេត្តតាកែវបានថ្លៃបន្តថា៖ សន្តិភាពបានធ្វើអោយបងប្អូនប្រជាពលរដ្ឋអាចរស់នៅដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានឱកាសទទួលបាន ការអប់រំ មានសិទ្ធិប្រតិបត្តិជំនឿសាសនាមានលទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗ និងអាច ធ្វើដំណើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេស។

លោក វ៉ី សំណាង បានបញ្ជាក់ថា បើប្រទេសជាតិគ្មានសុខសន្តិភាពទេនោះ ក៏គ្មានដៃគូអភិវឌ្ឍ បរទេសជាច្រើន បានមកបណ្ដាក់ទុនវិនិយោគនៅប្រទេសយើងឡើង ដោយឡែកខេត្តតាកែវយើង ក៏ទើបនឹងទទួលបានការបណ្ដាក់ទុន រកស៊ីជាច្រើន មកពីបណ្ដាប្រទេសអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាយើង។ ដូច្នេះសុខសន្តិភាពនេះ បានផ្តល់ ឱកាសឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យទាំងអស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តសំខាន់ៗដូចជា៖ ទឹក ភ្លើង ផ្លូវ-ស្ពានសាលារៀន មន្ទីរពេទ្យ វត្តអារាមជាដើម ដែលត្រូវបានស្ថាបនាឡើង យ៉ាងល្អប្រសើរ ដើម្បីបម្រើឱ្យបងប្អូនប្រជាពលរដ្ឋ៕

ដោយ ៖ សិលា


ចែករំលែក៖