ព័ត៌មានទាន់ហេតុការណ៍៖

កូនជាងឡានកាប់បុរសម្នាក់ជាមេការជាងជួសជុលរថយន្តត្រូវស្មាក្រោយខាងស្តាំរបួសធ្ងន់រត់ពីខណ្ឌឬស្សីកែវត្រូវបានសមត្ថកិច្ចឃាត់បាននៅខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបុរសម្នាក់រណីហិង្សារដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះបណ្តាលឱ្យរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅចំណុចការ៉ាស់ជួសជុលរថយន្តយីហោបូព៌ាអាស៊ី ផ្លូវ៥៩៨ ក្រុមទី៣ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ង សារឿន អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការជាងជួសជុលរថយន្តមានទីលំនៅ ភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់ធ្ងរ)។

ចំណែកជនសង្ស័យឈ្មោះ ថន នុត អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ(មានសារធាតុញៀន)។

វត្ថុតាងដកហូតរួមមាន ៖ កាំបិតប៉័ងតោដងឈើ១ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះកំពុងធ្វើការនៅចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ដែលជាកូនជាងនៅការ៉ាស់ធ្វើការជាមួយគ្នាដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក និងមានគំនុំគុំគួនបានយកកាំបិតប៉័ងតោដែលជនសង្ស័យបានទិញពីផ្សារមកលាក់ទុកក្នុងខ្លួន ។ ពេលឃើញឱកាសល្អជនសង្ស័យបានដកកាំបិតពីចង្កេះធ្វើសកម្មភាពកាប់លើជនរងគ្រោះបណ្តាលឱ្យត្រូវស្មាក្រោយខាងស្តាំរបួសធ្ងន់ធ្ងររួចរត់គេចខ្លួនបាត់។បន្ទាប់មកជនរងគ្រោះត្រូវបានអ្នកធ្វើការជាមួយបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែតហើយប្រពន្ធជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២។

ក្រោយទទួលបណ្តឹងកំលាំងជំនាញខណ្ឌប៉ុស្តិ៍សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ក៏កំណត់មុខសញ្ញាឈានដល់ឃាត់ខ្លួនបានជនសង្ស័យនៅម៉ោង១២ថ្ងៃត្រង់ថ្ងៃខែឆ្នាំដដែលនៅចំណុចបេនឡាន ផ្លូវ១០៩កែង១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា យកមកកា់ន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីចាត់ការតាមនីតិវិធី។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖