ខ្សែប្រយុទ្ធ Ronaldo ដែលមានអាយុ ៤០ ឆ្នាំកាលពីខែមុន និងបន្តជាកីឡាករជាប់ជម្រើសដំបូងធម្មតាជាមួយក្លឹបបាល់ទាត់ Al-Nassr ក្នុង Saudi Pro League កំពុងកំណត់គោលដៅឱ្យបានលេងក្នុងការប្រកួត World Cup ឆ្នាំ ២០២៦ ជាមួយប្រទេសព័រទុយហ្គាល់ ដែលគាត់នឹងមានអាយុ ៤២ ឆ្នាំ។
នៅរដូវកាលនេះ កីឡាករRonaldoបានលេងឱ្យ Al-Nassr ចំនួន ៣៣ ដង ដោយស៊ុតបញ្ចូលទីបាន ២៨ គ្រាប់នៅក្នុងការប្រកួតទាំងអស់ និងឈរនៅលើកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ។ នេះគឺជោគជ័យជាច្រើនឆ្នាំជាមួយនឹងក្រុម Manchester United, Juventus និង Real Madrid ដែលគាត់បាននាំគាត់ទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ភាពជោគជ័យមួយទៀតនោះគឺការរក្សារូបរាងកាយដ៏គួរឱ្យចាប់អារម្មណ៍ក្នុងអាជីពរបស់គាត់ ជាញឹកញាប់បញ្ចេញពោះរបស់គាត់ និងមិនខ្លាចក្នុងការដោះអាវរបស់គាត់ មិនថាបន្ទាប់ពីស៊ុតបញ្ចូលទី ឬនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដោយ។
ប៉ុន្តែម្ហូបពិសេសមិនធម្មតាមួយត្រូវបានបង្ហាញដោយ Ronaldo ប្រកាន់ខ្ជាប់នូវមុខម្ហូបមួយនេះជួយរក្សារាងកាយរបស់គាត់ ឈ្មោះថា Bacalhau a Bras ជាម្ហូបព័រព័រទុយហ្គាល់មួយមុខផ្សំឡើងដោយ ត្រីម្យ៉ាងប្រលាក់អំបិល ខ្ទឹមបារាំង ដំឡូង និងស៊ុត។ មុខម្ហូបនេះងាយស្រួលធ្វើយ៉ាងរហ័ស ដែលវាកើតចេញពីរូបមន្តរបស់ម្តាយRonaldo ផ្ទាល់។
Ronaldo ជាទូទៅប្រកាន់ខ្ជាប់នូវរបបអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ ហើយទទួលទានជាតិស្ករ និងជាតិអាល់កុលតិចតួច ភាគច្រើនគឺគាត់បរិភោគទឹក៕
ដោយ៖ ភារៈ