ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈ តាបូរណ៍ ៖ ៥៥ឆ្នាំ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ (១៨មីនា ១៩៧០ -១៨មីនា២០២៥)

ចែករំលែក៖

ភ្នំពេញ ៖ ៥៥ឆ្នាំ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ(១៨មីនា ១៩៧០ ១៨មីនា២០២៥)

👉ថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ គឺជាថ្ងៃដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។ នេះគឺជាថ្ងៃដែលរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ  រដ្ឋប្រហារនេះត្រូវបានអនុវត្តដោយសមាជិកនៃរដ្ឋាភិបាលសម័យនោះ ដែលមានបញ្ជាប្រមូលផ្តុំនៅលើការពង្រឹងអំណាចនៃបេក្ខជននយោបាយ ការកែប្រែបែបនេះនាំឲ្យកម្ពុជាផ្លាស់ប្តូរពីព្រះរាជាណាចក្រទៅជារដ្ឋសាធារណៈ។

នៅពេលដែលសម្តេចព្រះនរោត្តមសីហនុត្រូវបានទម្លាក់ពីអំណាច ប្រទេសកម្ពុជាបានចាប់ផ្តើមវគ្គបម្លែងនយោបាយថ្មី និងការលំបាកក្នុងការរកស៊ីររបស់ប្រជាជន រដ្ឋាភិបាលមានវិបត្តិសេដ្ឋកិច្ច និងសង្គម ព្រមទាំងការចាប់ផ្តើមបាតុកម្មនានា ។

ក្រោយពីរដ្ធប្រហារនេះ កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូររបត់នយោបាយជាច្រើន ។

👉ក្រោយរដ្ឋប្រហារ កម្ពុជាមានសង្គ្រាម រហូតធ្លាក់ចូលរបបប្រល័យពូជសាសន៍ប៉ុលពត

•គ្មាន១៨មីនា គ្មានកម្ពុជាប្រជាធិបតេយ្យកាប់សំលាប់ប្រជាជនឯងអស់ជាង៣លាននាក់ គ្មានសាធារណរដ្ឋប្រជាមានិតកម្ពុជា/រដ្ឋកម្ពុជា គ្មានសន្និសិទ្ធទីទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គ្មាននយោបាយឈ្នះ ឈ្នះ។

❌គ្មាន ១៨ មីនា គ្មានកម្ពុជាប្រជាធិបតេយ្យ សំលាប់ប្រជាជនឯងអស់ជាង ៣ លាននាក់

❌១៨មីនា អវសាន្តនៃរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ

👉ទីបំផុតថ្ងៃពុធ ទី១៨ ខែមីនា បានមកដល់។  ម៉ោង៩ព្រឹក សមាជិកសភាជាតិ និងក្រុមប្រឹក្សាព្រះរាជាណាចក្រ (សម័យនោះ) ស្រាប់តែជួបប្រជុំគ្នា ស្របពេលស្ថានភាពជារួមនៅខាងក្រៅមានភាពស្ងប់ស្ងាត់ជាធម្មតា។ ថ្វីបើនៅមុខសភាជិតបរមរាជវាំស្ងប់ស្ងាត់មែន បើក្រឡេកមើលទៅបរិវេណវត្តបទុមវត្តី និង សាលសន្និសីទចតុមុខ នៅនៅមិនឆ្ងាយពីគ្នាប៉ុណ្ណោះ មានការដាក់ពង្រាយកងទ័ពអោយឈរជើងចំនួន ២ទៅ៣កងដែរ។ វាចម្លែកត្រង់ថា ក្រុមប៉ូលិស តម្រួត លម្អរក្រុងនោះស្រាប់តែបាត់មុខទាំងស្រុងពីភ្នំពេញ។

 👉នៅម៉ោងប្រហែល ១៖ ៣០នាទី សភាទាំងពីរបានសម្រេចបោះឆ្នោតធ្វើការដកមុខតំណែងពីសម្តេច សីហនុ ក្នុងឋានៈជាព្រះប្រមុខរដ្ឋជាឯកច្ឆ័ន្ទ ខណៈដែលសម្តេចកំពុងស្ថិតនៅឯបរទេសនៅឡើយ។

👉ក្រោយទម្លាក់សម្តេច សីហនុ តាមច្បាប់ហើយឧត្តមសេនីយ៍ លន់ នល់ ប្រកាសបង្កើតសាធារណរដ្ឋខ្មែរ មាននិន្ននាការងាកទៅរករបបដឹកនាំក្រុងវ៉ាស៊ីនតោន ហើយការផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធនេះធ្វើឲ្យកម្ពុជារងទុក្ខវេទនាកាន់តែខ្លាំងព្រោះគ្រាប់បែកអាមេរិក។

 😭😭😭៥ឆ្នាំក្រោយមក ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ របបដឹកនាំស៊ីរូងដោយអំពើពុករលួយនិងបក្សពួកនិយម ដោយទទួលបានជំនួយគ្រប់យ៉ាងពីអាមេរិក បានដួលរលំខ្ចាត់ខ្ចាយ ហើយចលនាកុម្មុយនីស្តប៉ុលពត ឡើងមកកាន់កាប់ប្រទេសជំនួសវិញ។

👉សាធារណរដ្ឋប្រជាមានិតកម្ពុជា/រដ្ឋកម្ពុជា

ដោយមើលឃើញពីការកាប់សំលាប់ ប្រជាជនកម្ពុជាដ៏ឃោឃៅ និងបន្តសំលាប់ពីមួយថ្ងៃទៅមួយថ្ងៃ ឥតស្រាកស្រាន្ត ធ្វើទុក្ខបុកម្នេញ បង្អត់អាហារ ទើបមានឥសរជនជាច្រើនរូបបានបង្កើតចលនាតស៊ូ ប្រដាប់អាវុធដើម្បីផ្តួលរលំពួកប៉ុលពត នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។

👉សិទ្ធិទីក្រុងប៉ារីស ២៣ តុលា ១៩៩១

យើងត្រូវចងចាំថាក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩

សាធារណរដ្ឋប្រជាមានិតកម្ពុជាបានគ្រប់គ្រងទឹកដីប្រមាណជា៩០%លើផ្ទៃប្រទេស ក៏ប៉ុន្តែ ដោយមហិច្ឆតាចង់បានសន្តិភាព ដែលឈរលើទស្សនៈរបស់ សមមិត្តហ៊ុនសែន

សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាម ដូច្នេះ ការស្វែងរកជំនួបរបស់សមមិត្ត ហ៊ុនសែន និង សម្តេចព្រះនរោត្តមសីហនុ បានយ៉ាងលំបាក និងមានឧបសគ្គជាច្រើនរាប់មិនអស់ រហូតសម្តេច សីហនុ អត់ទ្រាំនិង  ខ្មែរក្រហម  ក្រុមសឺនសាន និងពួកមហាអំណាចខ្លះដែលខំរារាំង ទើបសម្តេច ព្រះនរោត្តម សីហនុមានបន្ទូលថា ៖

ទោះបីជាមានឬគ្មានដំណោះស្រាយនយោបាយ ក៏ខ្ញុំមករួមរស់ជាមួយឯកឧត្តមហ៊ុនសែនដែរ។

ពេលនោះជាពេលដែលសាធារណរដ្ឋប្រជាមានិតកម្ពុជា ផ្លាស់ប្តូរទៅជារដ្ឋកម្ពុជាវិញ។

ដោយមើលឃើញស្ថានភាពនេះ ក្រុមខ្មែរក្រហម និងមហាអំណាចមួយជំនួនទប់ស្កាត់លែងជាប់ ទីបំផុត សន្និសិទទីក្រុងប៉ារីសបានកើតឡើងនាថ្ងៃ ២៣ តុលា ឆ្នាំ១៩៩១ ។

 បន្ទាប់ពីចុះហត្ថលេខាទាំង៤ភាគី រួច មិនបានប៉ុន្មានផង ភាគីកម្ពុជាប្រជាធិបតេយ្យ បានដើរចេញពីកិច្ចព្រមព្រៀង ដោយរក្សានូវ អង្គការចាត់តាំងនយោបាយ និងប្រដាប់អាវុធ នឹងដែនដីដែលពួកគេគ្រប់គ្រង ។

ការបោះឆ្នោតឆ្នាំ១៩៩៣ រៀបចំដោយ អ៊ុនតាក់ រៀបចំតែក្នុងដែនដីដែលរដ្ឋកម្ពុជាគ្រប់គ្រងតែប៉ុណ្ណោះ ក្នុងរយៈពេលនោះក្រុមរក្សាសន្តិភាពអ៊ុនតាក់ត្រូវបានក្រុមកម្ពុជាប្រជាធិបតេយ្យ វាយប្រហារ ដោយអាវុធស្លាប់ជាច្រើនសិបនាក់…..

👉នយោបាយ ឈ្នះ !ឈ្នះ!

ក្រោយបោះឆ្នោត ឆ្នាំ ១៩៩៣ បង្កើតបានរាជរដ្ឋាភិបាលរួបរួមជាតិ កម្ពុជានៅតែមានដែនដីមួយមានតំបន់ត្រួតត្រាពីរដដែល អសន្តិសុខបង្កឡើងដោយពួកកម្ពុជាប្រជាធិបតេយ្យ ។ល។ ទើបសម្តេចតេជោហ៊ុនសែន បង្កើតការបង្រួបបង្រួមជាតិ ជាថ្មីម្តងទៀត ដោយបង្កើតនយោបាយឈ្នះ ឈ្នះ ។

នយោបាយនេះជានយោបាយអច្ឆរិយៈ បានបញ្ចប់សង្គ្រាមជាស្ថាពរនាថ្ងៃ២៩ ធ្នូ ឆ្នាំ ១៩៩៨ ចាប់ពីពេលនោះមកសន្តិភាពមានពាសពេញផ្ទែប្រទេស ទឹកដីខ្មែរ លែងមានបែងចែកការគ្រប់គ្រង កម្ពុជាលែងមានឧទ្ទាមប្រដាប់អាវុធមានសន្តិភាព ទើបមានការអភីវឌ្ឍ។

👉បច្ចុប្បន្នពិភពលោកកំពុងជួបវិបត្តិភូមិសាស្ត្រនយោបាយ ដូច្នេះកម្ពុជាចូរប្រុងប្រយ័ត្នខ្ពស់បំផុត កុំអោយធ្លាក់ចូលសង្គ្រាមជាថ្មីម្តងទៀត

ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិភូមិសាស្ត្រនយោបាយដែលព្រមានអំពើសង្គ្រាម និងវិបត្តិនយោបាយនៅក្នុងតំបន់ផ្សេងៗទៀត។ ចំពោះកម្ពុជា ដែលមានប្រវត្តិសាស្ត្រជាប់នឹងសង្គ្រាម និងការផ្លាស់ប្តូរប្រព្រឹត្តកម្មសង្គមដ៏ធំមកមុននេះ គួរត្រូវបានប្រយ័ត្នខ្ពស់បំផុត ដើម្បីកុំអោយធ្លាក់ចូលក្នុងសង្គ្រាមថ្មីម្តងទៀត។

ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងតម្រូវការការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែលមានការតាមដានពីសង្គមក្នុង និងក្រៅប្រទេស។ 

 កម្ពុជាគួរត្រូវជាជៀសវាងការចូលរួមក្នុងវិបត្តិភូមិសាស្ត្រនយោបាយ ដែលអាចបណ្ដាលអោយករណីសង្គ្រាមថ្មីៗឡើងវិញ៕ 🙏សូមអរគុណ

ដោយ ៖ លោក ជា ច័ន្ទបរិបូរណ៍


ចែករំលែក៖