ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ចូលរួម វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី ” កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ”
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃ ព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ៖ វេទិកានេះមានគោលបំណងរួមគ្នាវាយតម្លៃលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហជ្ឈការ ដើម្បីមានមូលដ្ឋានច្បាស់លាស់បន្ថែមទៀតសម្រាប់បន្តពង្រឹងការរៀបចំ និងការអនុវត្តកំណែទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះ ចំនួន៥របស់រាជរដ្ឋាភិបាល សំដៅសម្រេចចក្ខុវិស័យកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យក្លាយទៅជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
ដោយ ៖ សិលា