ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិនបង្ហាញថា ការធ្វើជាដៃគូដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក គឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ប្រទេសទាំងពីរចិននិងឥណ្ឌា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោកស្រី Mao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី ១៧ខែមីនាថា លោក Modiនាយករដ្ឋមន្ត្រីឥណ្ឌាបានបង្ហាញអាក្បកិរិយាវិជ្ជមានអំពីទំនាក់ទំនងរវាងចិននិងឥណ្ឌានាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនសូមសម្តែងការកោតសរសើរចំពោះរឿងនេះ។ការ ធ្វើជាដៃគូដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក គឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ប្រទេសទាំងពីរចិននិងឥណ្ឌា។

 គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បានថ្លែងបន្តថា កាលពីខែតុលាឆ្នាំ២០២៤ លោកប្រធានរដ្ឋចិន Xi Jinping និងលោក Modiនាយករដ្ឋមន្ត្រីឥណ្ឌា បានជួបពិភាក្សានៅទីក្រុង Kazan ដែលបានផ្តល់ការណែនាំជាយុទ្ធសាស្ត្រសម្រាប់ការកែលម្អ និងអភិវឌ្ឍទំនាក់ទំនងរវាងចិននិងឥណ្ឌា។ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេទាំងពីរលើពិភពលោក ភារកិច្ចរួមនាពេលបច្ចុប្បន្នរបស់ភាគីទាំងពីរគឺត្រូវផ្តោតលើការអភិវឌ្ឍ និងការស្តារឡើងវិញនៃប្រទេសរៀងៗខ្លួន ពោលគឺយើងគួរតែយោគយល់គ្នា គាំទ្រគ្នានិងជួយគ្នាឱ្យបានជោគជ័យរៀងៗខ្លួន។ 

គេហទំព័រ «CCFR China state-controlled media » ប្រការនេះគឺស្របតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនជាង ២.៨ ពាន់លាននាក់នៅក្នុងប្រទេសទាំងពីរ ហើយក៏មានអំណោយផលដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពនៃពិភពលោកផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖