ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធករណីហិ ង្សាវាយគ្នាទៅវិញទៅមក និងបំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិអ្នកដទៃ។
ជនសង្ស័យឈ្មោះ ZHOU CAIXIN ភេទប្រុស មុខរបរ កម្មករសំណង់ ជនជាតិចិន ស្នាក់នៅ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
គួររម្លឹកថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីហិង្សាវាយគ្នាទៅវិញទៅមក និងបំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តល្មើសនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវសហពន្ធ័រុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជយ័។
បច្ចុប្បន្នជនសង្ស័យត្រូវបានម្លាំងសមត្ថកិច្ចបញ្ជូនត្រៀមទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ តារា