ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញបាន​ហ្វឹកហាត់​រៀនអំពីវិធីប្រេីប្រាស់រថយន្តប្រភេទជណ្តេីរ​ និងការប្រេីប្រាស់ទឹកទុយោបាញ់ទឹកបន្ថែម​ ដេីម្បីត្រៀមទប់ស្កាត់ពេលមានអាសន្ន

ចែករំលែក៖

    ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២៥នេះ​ បាន​ហ្វឹកហាត់​រៀនអំពីវិធីប្រេីប្រាស់រថយន្តប្រភេទជណ្តេីរ​ និងការប្រេីប្រាស់ទឹកទុយោបាញ់ទឹកផងដែរ។ 

    ក្នុងការ​ហ្វឹកហាត់​នេះដែរ​ មានការអញ្ជេីញចូលរួមពីលោក​ KATSUAKI GODA ប្រធានក្រុមការងារសមាគមអ្នកពន្លត់អគ្គិភ័យជប៉ុន ព្រមទាំងក្រុមការងារសមាគមអ្នកពន្លត់អគ្គិភ័យជប៉ុន​ ដែលតែងតែបង្ហាត់បង្រៀនដល់មន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ ដេីម្បីធានាបាននូវការជួយសង្គ្រោះប្រជាពលរដ្ឋ​ និងឆ្លេីយតបតាមតម្រូវការចាំបាច់នៃការងារពន្លត់អគ្គិភ័យផងដែរ។ គេសង្កេតឃេីញថា​ នៅរាជធានីភ្នំពេញ​តែងតែមានអគារខ្ពស់ៗ​ ដែលចាំបាច់ត្រូវធ្វេីការ​ហ្វឹកហាត់​ឲ្យបានត្រឹមត្រូវ​ នៅពេលមានអគ្គិភ័យកេីតឡេីងហេីយត្រូវការអន្តរាគមន៍ភ្លាមៗ។ 

ដោយនៅក្នុងនោះដែរ​ លោក​ KATSUAKI GODA ប្រធានក្រុមការងារសមាគមអ្នកពន្លត់អគ្គិភ័យជប៉ុន​ ក៏បានណែនាំដល់មន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ត្រូវតែបង្កេីនការយកចិត្តទុកដាក់ខ្ពស់បំផុត​ ជាពិសេស​ ត្រូវធ្វេីការស្វែងយល់​ និងរៀនសូត្របន្ថែមទៀត​ ក្នុងការងារជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ 

ជាចុងក្រោយលោក​ KATSUAKI GODA ប្រធានក្រុមការងារសមាគមអ្នកពន្លត់អគ្គិភ័យជប៉ុន​ ក៏បានថ្លៃងអំណរគុណដល់មន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលបានយកចិក្តទុកដាក់ខ្ពស់ក្នុងការ​ហ្វឹកហាត់​រៀនសូត្រអំពីការប្រេីប្រាស់រថយន្តជណ្តេីរ​ ក៏ដូចជាវិធីជួយសង្គ្រោះមនុស្សដែលបានជាប់នៅក្នុងអគារ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖