ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ខ្មែរដែលរងគ្រោះដោយរបបប្រល័យពូជសាសន៍ = ទើបឲ្យតម្លៃស្តូបអនុស្សាវរីយ៍៧មករា?

២- ចង់ឲ្យវៀតណាមធ្វើស្តូបអនុស្សាវរីយ៍ម៉េច =  វៀតណាមមានឆ្លងរបបប្រល័យពូជសាសន៍ប៉ុលពតដូចកម្ពុជាឯណា?

៣- ថាសម្តេចនៅជឿ ខាន់ សុវណ្ណ? = ខាន់ សុវណ្ណ បានស្លាប់យូរឆ្នាំហើយ?

៤- ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់សព្វព្រះហប្ញទ័យទ្រង់ប្រោសព្រះរាជទានតម្លើងឋានន្តរស័ក្តិជូនសម្តេចពីជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន = ចំណែកសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរដ្ឋស្តីទីលោកជាអធិបតីក្នុងការបំពាក់ឋានន្តរស័ក្តិជូនសម្តេចទាំង២រូបដែលទើបទទួលបានការតម្លើងពីព្រះមហាក្សត្រ។

៥- ម៉ែន ណាត ដែលនិយាយថាខុសច្បាប់ = គឺមកពី ម៉ែន ណាត មិនយល់ពីការងាររបស់រដ្ឋ?

៦- គោលការណ៍ងើបមួយ វ៉ៃមួយ = គឺពន្លត់រងើកភ្លើង មិនទុកឲ្យមានអគ្គីភ័យទើបទៅពន្លត់ទេ?

៧- អា ម៉ែន ណាត ដឹងពីណាដែលថាសម្តេចទៀ បាញ់និងសម្តេច ម៉ែន សំអន បានចូលនិវត្តន៍? = និយាយអត់ដឹងខ្យល់អីសោះ?

៨- ម៉ែន ណាត និយាយផ្ទុយ = អ្នកកំពុងកាន់អំណាចបែរជាថាភ័យឯអ្នករត់ចោលស្រុកបែរជាថាខ្លាំងអត់ភ័យទៅវិញ?

៩- មេដឹកនាំកម្ពុជាបាននិងកំពុងដើរលើផ្លូវត្រូវស្របតាមបំណងប្រថ្នារបស់ប្រជាជនកម្ពុជា =  ទើបមានការគាំទ្រពីប្រជាជនកម្ពុជាទូទាំងប្រទេស?

១០- ក្នុងនាមជាមេដឹកនាំប្រទេស សម្តេចតេជោ ហ៊ុន សែន តែងប្រកាន់ខ្ជាប់ព្រហ្មវិហារធម៌ចំពោះពលរដ្ឋគ្រប់រូប = លើកលែងតែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដែលមានមហិច្ឆតាចង់បំផ្លាញប្រទេសជាតិ។  ងើប១ វ៉ៃ១ សម្រាប់តែក្រុមជ្រុលនិយមប៉ុណ្ណោះ៕

ដោយ ៖ សិលា


ចែករំលែក៖