ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យសោកស្ដាយ! កម្ពុជា បាត់បង់ធនធានអ្នកប្រាជ្ញអក្សរសាស្ត្រជាតិមួយរូបទៀតហើយ !

ចែករំលែក៖

ភ្នំពេញ ៖ លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ ពីដំណឹងមរណភាព របស់លោកបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ អ្នកប្រាជ្ញអក្សរសាស្ត្រជាតិ ដែលចំណាយពេលមួយជីវិត ក្នុងកិច្ចការភាសា និងអក្សរសាស្ត្រខ្មែរ លោកបានទទួលមរណភាព។

លោក កុក រស់ សរសេរលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ “ខ្ញុំនិងក្រុមគ្រួសារ មានការសោកស្តាយពន់ពេកណាស់ចំពោះការបាត់បង់ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ អ្នកប្រាជ្ញអក្សរសាស្ត្រជាតិ  ដែលពេញមួយជីវិតលោកគ្រូ បានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់រហូតដល់ដង្ហើមចុងក្រោយដើម្បីបុព្វហេតុភាសានិងអក្សរសាស្ត្រជាតិយើង”។

លោកបណ្ឌិតសភាចារ្យ ព្រះ ម៉ល់ កើតនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ១៩៣៧ នៅភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ សូមឱ្យវិញ្ញាណក្ខន្ត លោកបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖