អន្តរជាតិ ៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ថ្មីៗនេះ វរសេនីយ៍ឯកលោក Shi Yi អ្នកនាំពាក្យយោធភូមិភាគខាងកើតចិន បាន លើកឡើងថា ចាប់ពីថ្ងៃទី ១ ខែមេសាតទៅ យោធភូមិភាគខាងកើតនៃ កងទ័ព រំដោះ ប្រជាជនចិន នឹង រៀបចំចាត់ ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាស និង កង ទ័ពរ៉ុក្កែតឱ្យធ្វើដំណើរទៅជិតកោះតៃវ៉ាន់តាមយន្តហោះ និងនាវាចម្បាំង ធ្វើ សមយុទ្ធជា សំខាន់ អំពីសកម្មភាពយាមល្បាតប្រុងជើងការផ្លូវ ទឹកនិង អាកាស ដណ្តើម សិទ្ធិ គ្រប់គ្រងចម្រុះ វាយប្រហារ ទៅលើសមុទ្រ និង ដីគោក និងការបិទ និង គ្រប់គ្រង លំហ ទឹកសំខាន់ៗនិង ច្រកផ្លូវ សំខាន់ៗជាដើម ដើម្បីពិនិត្យ សមត្ថភាព ប្រយុទ្ធ ចម្រុះ នៃ កងទ័ពយោធភូមិភាគ។ គេហទំព័រ «CCFR China state-controlled media » នេះគឺជា ការព្រមានយ៉ាងធ្ងន់ធ្ងរ និងទប់ ស្កាត់ដោយ មាន ប្រសិទ្ធ ភាពចំពោះ កម្លាំ ងអបគមនម៍ដែលចង់ឱ្យ តៃវ៉ាន់ឯករាជ្យ និងជា ប្រតិបត្តិការដ៏ត្រឹម ត្រូវ និងចាំបាច់ សម្រាប់ គាំពារ អធិបតេយ្យភាពជាតិ និង ឯកភាពជាតិ៕
ដោយ ៖ សិលា