ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១ ខែមេសាតាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេល បំពេញទស្សនកិច្ចផ្លូវ ការ នៅរុស្ស៊ី លោក Wang Y i សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បាន ផ្តល់បទសម្ភាសន៍ពិសេសជាមួយ ក្រុមហ៊ុន សារព័ត៌មាន អន្តរជាតិ Russa Today។ អ្នកសារព័ត៌មានបានសួរថា តើ សង្គ្រាមពាណិជ្ជកម្ម រវាងចិននិងអាមេរិកនឹងវិវឌ្ឍទៅរកនិន្នាការបែបណា? តើ ចិននឹង ដំឡើងពន្ធគយថែមទៀតលើផលិតផលដែលផលិតនៅអាមេរិក ឬទេ?

      គេហទំព័រ «CCFR China state-controlled media » លោក Wang Y i បាន លើកឡើងថា គោលនយោបាយ “ អាមេរិកជាអាទិភាព”មិនគួរជា ការ កំហែងធ្វើបាបតាមបែបអាមេរិកនោះទេ រឹតតែមិនអាចស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយឈរលើមូលដ្ឋានបំផ្លាញសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវ របស់ប្រទេស ដទៃ ។   អាមេរិក យកបញ្ហាថ្នាំ ហ្វីនតានីលជាលេសដើម្បី ដំឡើងពន្ធគយលើចិនចំនួន ពីរដង រឿងនេះវាមិនសមហេតុផល បំផុត។ ការប្រើប្រាស់សារធាតុហ្វីនតានីលដោយអនាធិបតេយ្យ គឺជា បញ្ហា ដែល អាមេរិកត្រូវ ប្រឈមមុខ និងដោះស្រាយដោយខ្លួនឯង។ ចិន ជាប្រទេស ដែលបាន អនុវត្តគោលនយោបាយ ប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៏ តឹងរ៉ឹងបំផុត ។ បើអាមេរិកពិតជា ចង់ ដោះស្រាយ បញ្ហា ថ្នាំហ្វីនតានីល នោះត្រូវ លុបចោល ការដំឡើងពន្ធគយដែល មិន សមហេតុផល និង ពិភាក្សាដោយ ស្មើភាពជាមួយ ចិន ដើម្បីស្វែងរកវិធីសហប្រតិបត្តិការ និងផ្តល់ផលប្រយោជន៍ដល់គ្នា ។ តាំងពីដើមមក ប្រទេសចិន មិន ទទួលយកការប្រើអំណាចខ្លាំង និងអនុត្តរភាពឡើង បើ អាមេរិកនៅតែទទូចដាក់សម្ពាធ រហូតដល់បន្ត កំហែអយកប្រយោជន៍តាម គ្រប់ទម្រង់ នោះ ចិននឹង តបតវិញយ៉ាងដាច់ខាត៕

ដោយ ៖ សិលា


ចែករំលែក៖