ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានបង្ហោះរូបក្នុងកំឡុងឆ្នាំ១៩៨០ ហើយសម្តេចក៏បានបញ្ជាក់លើផេកផ្លូវការថា ៖ ឃើញរូបថតចាស់ៗនាទសវត្សន៍១៩៨០ធ្វើឱ្យនឹកឃើញដល់ការដឹកនាំប្រទេសក្នុងសភាពការចល័តមានសន្តិភាពផងនិងមានសង្រ្គាមផង។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ៖ វាយផងចរចាផង អភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែលប្រើពេលជាងពាក់កណ្តាលជីវិតទើបរកសន្តិភាពនិងមានការអភិវឌ្ឍដូចសព្វថ្ងៃបាន។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ៖ រូបថត៤សន្លឹកនេះ៣សន្លឹកដើរចូលសភានិងប្រជុំសភានិង១សន្លឹកប្រជុំរកដំណោះស្រាយសន្តិភាពដែលពេលនោះទើបមានអាយុជាង៣០ឆ្នាំ៕
ដោយ ៖ សិលា