អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយលោក Halla-Aho ប្រធានសភាហ្វាំងឡង់ នៅវិមានសភាប្រជាជននៅរសៀលថ្ងៃទី៧ ខែមេសា។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Zhao Leji បានបញ្ជាក់ថា ហ្វាំងឡង់គឺជាប្រទេសដំបូងមួយក្នុងចំណោមប្រទេសលោកខាងលិចដែលទទួលស្គាល់និងបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន។ កាលពីឆ្នាំ២០២៤ លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាជាមួយលោក Stubb ប្រធានាធិបតីហ្វាំងឡង់ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ហើយបានដើរដល់គំនិតឯកភាពដ៏សំខាន់ដើម្បីរួមគ្នាត្រួសត្រាយអនាគតកាន់តែល្អបវរនិងធំទូលាយសម្រាប់ទំនាក់ទំនងចិន-ហ្វាំងឡង់។ ឆ្នាំនេះគឺជាខួប ៧៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងហ្វាំងឡង់។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយហ្វាំងឡង់ដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការបែបថ្មីដែលឆ្ពោះទៅអនាគតរវាងចិន និងហ្វាំងឡង់ទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់។
ជាការឆ្លើយតប លោក Halla-Aho បានថ្លែងថា ប្រទេសហ្វាំងឡង់ប្រកាន់ខ្ជាប់ និងបន្តអនុវត្តគោលនយោបាយចិនតែមួយ ដោយសម្គាល់ឃើញថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ ហ្វាំងឡង់និងមានឆន្ទៈធ្វើការជាមួយចិនក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ការគាំពារពាណិជ្ជកម្មសេរី និងឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម ដោយផ្អែកលើការគោរពគ្នា និងមានទំនុកចិត្តចំពោះគ្នាទៅវិញទៅមក៕
ដោយ ៖ សិលា