សិង្ហបុរី៖ បន្ទាប់ពីប្រឡូកការប្រកួតកីឡាវាយសីជាងមួយទសវត្សរ៍មក កីឡាការិនីវាយសីដ៏ល្បីបំផុតរបស់ប្រទេសសិង្ហបុរី Jessica Tan បានប្រកាសចូលនិវត្តន៍នៅថ្ងៃសុក្រនេះ (11 មេសា) ដោយលើកឡើងពីបញ្ហារបួស និងការសម្រេចចិត្តបន្តការសិក្សារបស់នាងក្នុងការគ្រប់គ្រងកីឡា។
Tan អាយុ31ឆ្នាំបាននិយាយថា “បន្ទាប់ពីបានលះបង់ជីវិតរបស់ខ្ញុំអស់កែរួច,ជាច្រើនឆ្នាំចំពោះកីឡាវាយសី មានអារម្មណ៍ជូរចត់ដែលជៀសមិនរួចដែលចាកចេញពីការប្រកួតដ៏គួរឱ្យរំភើបទាំងនេះ” ។ នាងថ្លែងបន្តថា “ប៉ុន្តែខ្ញុំមិនបោះបង់កីឡាវាយសីទាំងស្រុងនោះទេ វានឹងក្លាយជាផ្នែកមួយនៃជីវិតរបស់ខ្ញុំជានិច្ច។ ខ្ញុំពិតជារំភើបក្នុងការត្រឡប់ទៅសាលារៀនម្តងទៀត ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះសមាគមកីឡាវាយសីសិង្ហបុរី កីឡាសិង្ហបុរី និងអ្នកឧបត្ថម្ភសម្រាប់ការគាំទ្រដ៏សប្បុរសរបស់ពួកគេពេញមួយអាជីពរបស់ខ្ញុំ”។
Tan បានចូលរួមក្រុមជម្រើសជាតិនៅអាយុ18ឆ្នាំ។ នាងបានប្រកួតប្រជែងខ្លាំងបំផុតជាមួយស្វាមីនិងជាដៃគូប្រកួតចម្រុះ Terry Hee ។ ក្នុងឆ្នាំ 2022 គូស្នេហ៍មួយគូនេះបានឈ្នះមេដាយមាសជាលើកដំបូងរបស់ប្រទេសសិង្ហបុរីក្នុងព្រឹត្តិការណ៍កីឡាវាយគូចម្រុះនៅឯ Commonwealth Games ។ ពួកគេបានបន្តទៅប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងចំណោមក្រុមទាំង ៤ ក្នុងពូលរបស់ពួកគេ។ Tan ក៏មានមេដាយសំរឹទ្ធិកីឡាអាស៊ីអាគ្នេយ៍ចំនួន៥ផងដែរ។
Tan នឹងទទួលបានប្រាក់ខែខ្ពស់បំផុត 100,000 ដុល្លារសិង្ហបុរី (75,000 ដុល្លារអាមេរិក) ពីកម្មវិធីប្រាក់រង្វាន់ក្រោយអាជីពរបស់សមាគមកីឡាវាយសី (SBA)របស់សិង្ហបុរី។ បង្កើតឡើងក្នុងឆ្នាំ 2023 កម្មវិធីនេះមានគោលបំណងផ្តល់ជូនអត្តពលិកនូវសន្តិសុខហិរញ្ញវត្ថុបន្ទាប់ពីការចូលនិវត្តន៍។ ការបង់ប្រាក់មានចាប់ពី 16,000 ដុល្លារសិង្ហបុរី ទៅ 100,000 ដុល្លារសិង្ហបុរី អាស្រ័យលើចំណាត់ថ្នាក់ពិភពលោកខ្ពស់បំផុតរបស់អត្តពលិក និងរយៈពេលដែលពួកគេបានតំណាងឱ្យប្រទេសសិង្ហបុរី៕
ដោយ៖ ភារៈ