ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកនិង ម្ដាយក្មេក នាយករដ្ឋមន្ដ្រី និងមន្ដ្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញ បានទស្សនាស្ដង់លក់ទំនិញ ចំណីអាហារ ទស្សនាសីល្បៈនានា នៅផ្លូវថ្មើរជើងWalk Street នៅរាត្រីថ្ងៃសៅរ៍នេះ

ចែករំលែក៖

ភ្នំពេញ៖ យប់ថ្ងៃសៅរ៍ទី១២ ខែមេសា ឆ្នាំ២០២៥នេះឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ.និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ជាឪពុកក្មេក ម្ដាយក្មេក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងត្រូវជាឪពុកបង្កើតនិងអ្នកម្ដាយបង្កើតលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែល អមដំណើរដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវបានអញ្ជើញកំសាន្ត ទស្សនាស្ដង់លក់ទំនិញ កន្លែងលក់ចំណីអាហារនិងទស្សនាសឹល្បៈនានា  នៅផ្លូវថ្មេីរជេីង(Walk Street) ភ្នំពេញ។ នាឱកាសនោះ ឯកឧត្តម ពេជ សោភ័ន និងឯកឧត្ដមឃួង ស្រេង បានធាក់ស៊ីក្លូដឹកលោកជំទាវកំសាន្តសប្បាយផងដែរ។

    ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៌ថានៅផ្លូវថ្មេីរជេីង(Walk Street) សំបូរចំណីអាហារឆ្ងាញ់ៗណាស់បងប្អូន សប្ដាហ៌នេះនិងសប្ដាហ៌ក្រោយមន្ទីរវប្បធម៏និងវិចិត្រសិល្បៈ រៀបចំរបាំប្រជាប្រិយ៏នៅផ្លូវថ្មីរជើងនេះ (WalkStreet) មាត់ទន្លេភ្នំពេញ៥ថ្ងៃដោយក្នុងនោះមុនចូលឆ្នាំ២ថ្ងៃនៅថ្ងៃសៅរ៍ ទី១២ និងថ្ងៃអាទិត្យទី១៣មេសាហើយក្នុងឱកាសចូលឆ្នាំបន្ថែម៣ថ្ងៃទៀត១៤ដល់១៦មេសាសរុប ៥ថ្ងៃ ជាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

        រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាពនិងរបៀប រៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនា  ឧិកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ គ.ស២០២៥។

  ផ្អែកតាមការជូនព័ត៌មាន ពីមន្ទីរវប្បធម៏ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ឱ្យដឹងថា៖ មន្ទីរវប្បធម៏ និងវិចិត្រសិល្បៈនឹងរៀបចំឱ្យមានទម្រង់សិល្បៈផ្សេងៗគ្នា រយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២៥ ដែលជាថ្ងៃបុណ្យ  ចូលឆ្នាំថ្មីទាំងនៅសង្គ្រាន្តវត្តភ្នំ នារមណីយ៏ដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំ និងផ្លូវ ថ្មើរជើង(Walk Street) ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំអនុវត្តផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ដោយឡែកនៅតាមបណ្តោយផ្លូវថ្មើរជើងនាមាត់ទន្លេចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ក្នុងនោះថ្ងៃសៅរ៏ទី១២មេសាមានរបាំបួងសួង,ថ្ងៃអាទិត្យទី១៣ មេសា មានល្ខោនខោល របាំកន្តែរ៉ែ,ថ្ងៃទី១៤មេសា មានល្ខោនបាសាក់ យក្ខីនី, ថ្ងៃទី១៥ល្ខោនបាសាក់ និងថ្ងៃទី១៦មេសា ការសម្តែងក្បាច់គុណល្បុកតោ ។ 

        លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំ ពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ផ្លូវថ្មើរជើងជាតំបន់ស្ងួត ហាមមិនឱ្យ មានការលេងបាញ់ទឹក,ប៉ាតម្សៅជាដើម។តែបងប្អូនអាចទៅលេងនៅសង្គ្រាន្តវត្តភ្នំបាន។ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យក៏បានអំពាវនាវដល់បងប្អូនអាជីវករលក់ដូរ នៅផ្លូវថ្មើរជើងមិនត្រូវក្រាលកន្ទេលលក់លើស្មៅ លើសួនរួមទាំងអ្នកមកដើរ លេងកំសាន្តក៏មិនត្រូវទិញអាហារមកអង្គុយញាំលើសួនច្បារនោះឡើយ។

        លោកស្រីដោ សម្ភស្ស បានអំពាវនាវដល់បងប្អូនអាជីវករ លក់ ដូរ ក៏ដូចបងប្អូនអ្នកធ្វើដំណើរទៅលេងកំសាននៅផ្លូវថ្មើរជើងសូមចូលរូមសម្អាត អនាម័យ បរិស្ថានដោយរក្សាបានភាពស្អាតសក្ត័សមជាកន្លែងដើរលេងកំសាន្ត នឹងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។ពេលនេះផ្លូវថ្មើរជើងទទួលបានការចាប់អារម្មណ៏ជាខ្លាំងក្រោយពីរដ្ឋបាលរាជធា នីភ្នំពេញរៀបចំឪ្យិមានផ្លូវថ្មើរជើង តភ្ជាប់ពីសង្គ្រានវត្តភ្នំដែលជាការពង្រីកកន្លែងកំសាន្តសប្បាយកាន់តែច្រើនក្នុងរាជធានីភ្នំពេញ៕

ដោយ ៖ សំរិត


ចែករំលែក៖