មន្ទីរបញ្ចកោណអាមេរិក បានតបតទៅនឹងសកម្មភាពរបស់កូរ៉េខាងជើង ដែលអាមេរិកចាត់ទុកថា ជាការឌឺដង គ្មានការពិចារណា ធ្វើឲ្យអាមេរិកត្រូវតែបញ្ចេញអាវុធទំនើបៗ ក្នុងនោះមានយន្តហោះទមា្លក់គ្រាប់បរមាណូ B-1B ដើម្បីបង្ហាញពីការប្តេជ្ញាការពារសម្ពន្ធមិត្តកូរ៉េខាងត្បូង និងជប៉ន។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភា អាមេរិក លោក Ed Royce បានប្រកាសថា «ការឌឺដងរបស់កូរ៉េខាងជើង គឺត្រូវតែមានការតប់តវិញឲ្យបានឆាប់បំផុត ។ អាមេរិកមិនអាចទទួលយកកូរ៉េខាងជើង មានគ្រាបបែកបរមាណូឡើយ ដែលជាការគំរាមកំហែងដល់ពិភពលោកទាំងមូល។
ព័ត៌មានលម្អិតស្តីពីការតប់តរបស់កូរ៉េខាងជើងរបស់អាមេរិក មិនទាន់ទម្លាយឲ្យដឹងនៅឡើយទេ ប៉ុន្តែមន្ទីរបញ្ចកោណបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បរមាណូនៅកូរ៉េខាងត្បូងរួចរាល់ ។ ចំណែកអ្នកនាំពាក្យកម្លាំងទាហានអាមេរិកប្រចាំនៅកូរ៉េខាងត្បូងបានបញ្ជាក់ថា សកម្មភាពរបស់កូរ៉េខាងជើងធ្វើឲ្យស្ថានភាពនៅឧប្បទ្វីបកូរ៉េកាន់តែតានតឹង ហើយកម្លាំងទាហានអាមេរិក និងកូរ៉េខាងត្បូងបានត្រៀមលក្ខណៈក្នុងកម្រិតខ្ពស់សម្រាប់ធ្វើសង្គ្រាម ។
យន្តហោះទមា្លក់គ្រាប់ B-1B អាចហោះហើរក្នុងកម្ពស់ ៦គីឡូម៉ែត្រ ដោយអាចផ្ទុះគ្រាប់បាន៣៥តោន ។ ពេលនេះយន្តហោះខាងលើបានត្រៀមលក្ខណៈរួចរាល់រង់ចាំបញ្ចា ក្នុងការវាយប្រហារ ប្រសិនបើមានហេតុការអាក្រក់កើតឡើងនៅឧបទ្វីបកូរ៉េនោះ ។
ពាក់ព័ន្ធនឹងសកម្មភាពនៅកូរ៉េខាងជើង សាស្ត្រាចារ្យមកពីសកលវិទ្យាល័យ Satnford អាមេរិក បានបញ្ជាក់ថា កូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតបានគ្រាប់បែកបរមាណូ ៧គ្រាប់ក្នុងមួយឆ្នាំ ហើយអាចផលិតមីស៊ីលបាញ់ដល់ទឹកដីអាមេរិក ក្នុងពេលដ៏ខ្លីខាងមុខ ។
សាស្ត្រាចារ្យ Siegfried Hecker បញ្ជាក់ថា ការដែលកូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូជាលើកទី៥ ក្នុងរយៈ១០ឆ្នាំបានបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងកម្មវិធីបរមាណូរបស់ខ្លួន ហើយប្រទេសនេះ ធ្វើជាម្ចាស់កម្មវិធីនោះបានដោយជោគជ័យ ៕ ម៉ែវ សាធី