ខេត្តរតនគីរី៖ បើទោះជារាជរដ្ឋាភិបាលមានប្រាក់គម្រោងស្ថាបនាអភិវឌ្ឍន៍ភូមិ-ឃុំយ៉ាងណាក៏ដោយគេសង្កេតឃើញផ្លូវលំមួយចំនួននៅមានការលំបាកនិងមានការខូចខាតយ៉ាងធ្ងន់ធ្ងរហាក់ដូចជាពុំមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និងថ្នាក់ដឹកនាំមួយចំនួនដែលពាក់ព័ន្ធនោះទេ។ ជាក់ស្ដែងផ្លូវលំមួយខ្សែរប្រវែង ៥គីឡូម៉ែត្របែកចេញពីផ្លូវជាតិលេខ៧៨ ចូលទៅកាន់ឃុំតឺន ក្នុងស្រុកកូនមុំ ខេត្ត រតនគីរីរងការខូចខាតយ៉ាងធ្ងន់ធ្ងរធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរនៅរដូវស្សានិងមានសភាពហុយខ្លាំងនៅរដូវប្រាំង។
តាមការលើកឡើងនិងត្អូញត្អែពីប្រជាពលរដ្ឋរស់នៅក្នុងឃុំតឺននិងអាជីវករដែលតែងតែធ្វើដំណើរចេញចូលក្នុងភូមិ-ឃុំ នោះថាបច្ចុប្បន្នផ្លូវនេះទទួលរងការខូចខាតខ្លាំងណាស់នៅរដូវប្រាំងមានគ្រលុកធំៗច្រើនលំបាកក្នុងការដឹកកសិផលយកទៅលក់ហើយមានសភាពហុយខ្លាំងស្ទើរមើលផ្លូវមិនឃើញ។ ចំណែកនៅរដូវធ្លាក់ភ្លៀង រអឹលបើរថយន្តត្រូវជាប់ផុងដូច្នេះហើយ ពួកគាត់សុំឲ្យអាជ្ញាធរជួយសំរួលផ្លូវនេះជូនពួកគាត់ផងពីព្រោះការធ្វើដំណើរចេញចូលរកស៊ីចិញ្ចឹមជីវិតរបស់ពួកគាត់គឺសង្ឃឹមទៅលើផ្លូវមយយនេះ។
ពួកគាត់បានលើកឡើងទៀតថាសរុបទៅផ្លូវមួយខ្សែរនេះលំបាកទាំងរដូវប្រាំង និងរដូវវស្សា ពិសេសកូនចៅរបស់គាត់ដែលត្រូវទៅសិក្សាក៏ពិបាកក្នុងការធ្វើដំណើរ ផងដែរ។ មានពេលខ្លះកូនចៅរបស់ពួក គាត់ទៅរៀនមិនបានទៀងទាត់ពេលវេលាទៀតផង ជាពិសេសនៅរដូវបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ៕ សហការី