ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ជនទុច្ចរិតអាចធ្វើអ្វីដោយខុសច្បាប់ = តែការដោះស្រាយបញ្ហាត្រូវធ្វើស្របតាមនីតិវិធីច្បាប់។

២- នៅពេលបានលុយស្ងាត់ច្រៀប យកទៅចាយវាយយ៉ាងសប្បាយ = តែដល់ថាចាញ់បោកគេបែរជាស្រែករកយុត្តិធម៌?

៣- បើសំណុំរឿងក្តីធ្លាក់ដល់ដៃតុលាការហើយ = គ្មានស្ថាប័នរដ្ឋណាអាចលូកដៃបានទេ មានតែទុកឲ្យតុលាការដំណើរការតាមឆន្ទានុសិទ្ធិរបស់តុលាការនិងនីតិវិធីជាធរមាន?

៤- ក្រែងទាំងអស់គ្នាចង់បានឲ្យតុលាការឯករាជ្យអី = បើចេះតែចង់លូកដៃចូលកិច្ចការតុលាការធ្វើម៉េចឲ្យតុលាការឯករាជ្យទៅ?

៥- សូមបញ្ជាក់ថា លុយដែលបានមកងាយៗពេកមានហានីភ័យខ្ពស់ = ដូច្នេះកុំចេះតែហ៊ានប្រថុយពេក។

៦- លុយដែលបានមកដោយកម្លាំងពលកម្មមានការហត់នឿយវាតិចមែន = តែវាមានសុខសុវត្ថិភាពល្អ ?

៧- សុខចិត្តតក់ៗពេញបំពង់ = សូមប្រ

យ័ត្នឆុងៗគ្រហែត?

៨-  សន្សឹមកុំបំបោល = ក្រែងពុំដល់ដូចប្រាថ្នា?

៨- ដើម្បីកុំឲ្យមានករណីចាញ់បោកគេបញ្ហាសំខាន់ = គឺកុំលោភលន់ពេក កុំងាយនឹងចង់បានលុយស្រួលៗពេក?

៩- លុយដែលបានមកស្រួលៗ = ងាយនឹងធ្លាក់ទៅក្នុងអន្ទាក់ឆបោកគេ?

១០- បើលោភលន់ហើយធ្លាក់ទៅក្នុងអំពើឆបោក = នឹងមានទឹកភ្នែកជូតក្បាលជង្គង់ជាមិនខាន? ៕

ដោយ៖ សិលា


ចែករំលែក៖