ខេត្តព្រះសីហនុ ៖ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ សូមជម្រាបជូន ដំណឹងដល់ប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ សាធារណជន និងអ្នកសារ ព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងសហការរៀបចំធ្វើសមយុទ្ធកងទ័ពជើងទឹក “នាគមាស ឆ្នាំ២០២៥” ក្រោមប្រធានបទ « ប្រតិបត្តិការប្រឆាំង ភេរវកម្មរួមគ្នា និងការងារ សង្គ្រោះមនុស្សធម៌» នៅលើដែនទឹក អធិបតេយ្យភាពរបស់ ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅចន្លោះ កោះរ៉ុង និងកោះតាង ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
ចំពោះផែនការធ្វើសមយុទ្ធលើផ្ទៃសមុទ្រមានចំនួន ០២លើក ៖
អនុវត្តសាកល្បង ចំនួន ០១ថ្ងៃ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥
អនុវត្តជាក់ស្តែង ចំនួន ០១ថ្ងៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ សាធារណជន មេត្តាកុំធ្វើចរាចរណ៍ ឬធ្វើសកម្មភាពនានាជុំវិញតំបន់សមយុទ្ធខាងលើ និងកុំមាន ការភាន់ច្រឡំពេលមានលឺសម្លេងកាំភ្លើង រួមជាមួយការចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ និង យន្តហោះចម្បាំងហោះនៅលើអាកាសតាមពេលវេលាខាងលើ សកម្មភាពនេះគ្រាន់តែជា សមយុទ្ធនាគមាស ឆ្នាំ ២០២៥។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា