ព័ត៌មានទាន់ហេតុការណ៍៖

លោក ចូបៃដិន អតីតប្រធានាធិបតីអាម៉េរិកកើតជំងឺ«មហារីកក្រពេញប្រូស្តាត»ដំណាក់កាលចុងក្រោយ

ចែករំលែក៖

អន្តរជាតិ ៖ បើតាមសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយការិយាល័យរបស់លោកចូបៃដិនផ្ទាល់ គឺបញ្ជាក់ថា ៖ លោក ចូបៃដិន អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិកវ័យ ៨២ ឆ្នាំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានទម្រង់ធ្ងន់ធ្ងរនៃជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលចុងក្រោយដោយរោគវិនិច្ឆ័យត្រូវបានរកឃើញ កាលពីថ្ងៃទី ១៦ ខែ ឧសភា ហើយក្រុមគ្រួសាររបស់លោកពេលនេះកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពិនិត្យមើលនៃការព្យាបាលជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ។

តាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យរបស់លោកចូបៃដិនបានគូសបញ្ជាក់ថាការធ្វើរោគវិនិច្ឆ័យត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រហើយជាលទ្ធផលក្រុមវេជ្ជសាស្រ្ដជំនាញបានរកឃើញដុំពកក្រពេញប្រូស្តាត ហើយត្រូវបានគេធ្វើសេចក្តីវិនិច្ឆ័យជាផ្លូវការថាលោកបានកើតជំងឺមហារីកក្រពេញប្រូស្តាត (ក្រុមទី ៥) ដែលជាប្រភេទសាចកាចនិងជាដំណាក់កាលចុងក្រោយដែលជាប្រភេទដុំសាច់ដែលលូតលាស់លឿនខ្លាំងនិងអាចឈានទៅដល់ការស្លាប់។

សូមបញ្ជាក់ថា ៖ ជាទូទៅរោគសញ្ញាមហារីកក្រពេញប្រូស្តាត(Prostate gland)មិនត្រូវបានបង្ហាញឱ្យឃើញនៅដំណាក់កាលដំបូងនៃជំងឺទេ។ ដោយសារតែបញ្ហានេះការត្រួតពិនិត្យជាប្រចាំក្នុងទម្រង់នៃការធ្វើតេស្តអេស្ត្រូសែនជាក់លាក់នៃក្រពេញប្រូស្តាត Prostate-Specific Androgen (PSA) និងការពិនិត្យតាមរន្ធគូថបែបឌីជីថល Digital Rectal Exams គឺចាំបាច់ត្រូវធ្វើដើម្បីធ្វើរោគវិនិច្ឆ័យ។ មហារីកក្រពេញប្រូស្តាត(Prostate gland)ដែលធ្ងន់ធ្ងរជាងនេះអាចបណ្តាលអោយមានរោគសញ្ញានិងអាការៈដូចជា៖នោមញឹកញាប់ នោមញឹកញាប់នៅពេលយប់ នោមដាច់ៗឬ ត្រូវប្រឹងពេលនោម ផ្សាឬឈឺចាប់ ពេលនោម មានឈាមក្នុងទឹកនោម ការចាប់ផ្តើមនៃការងាប់ប្រដាប់បន្តពូជ និងពិបាកអង្គុយជាដើម។

លោក ចូបៃដិន និងក្រុមគ្រួសាររបស់លោកបច្ចុប្បន្នកំពុងពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញដើម្បីកំណត់ជម្រើសព្យាបាល។ ឥស្សរជនសាធារណៈមកពីគ្រប់មជ្ឈដ្ឋាននយោបាយ រួមទាំងលោកប្រធានាធិបតី ដូណាក់ត្រាំ និងអនុប្រធានាធិបតី Kamala Harris បានសម្តែងការគាំទ្រ និងជូនពរដល់លោក បៃដិន និងក្រុមគ្រួសាររបស់គាត់អាចព្យាបាលរូបលោកឆាប់ជាសះស្បើយវិញ៕

ដោយ ៖ សិលា


ចែករំលែក៖