ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បានជិះម៉ូតូលឿនបុករថយន្តធុនធំដឹកខ្សាច់ពីក្រោយបណ្ដាយឲ្យស្លាប់នៅកន្លែង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈជិៈម៉ូតូក្នុងល្បឿនលឿននៅពេលយប់បានបុកពីក្រោយរថយន្តដឹកខ្សាច់ រីឯរថយន្តគេចបាត់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ស្ថិតភូមិគោកទំលាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។

សមត្ថកិច្ចប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះបានជិៈម៉ូតូម៉ាក់ហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1P-2609បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនបានបុកពីក្រោយរថយន្តធុនធំដឹកខ្សាច់ដែលកំពុងបើកបរយឺតបណ្តាលជនរងគ្រោះបែកក្បាលហូរឈាមនិងបាក់ជើងទាំងពីរនិងស្លាប់នៅនិងកន្លែង រីឯរថយន្តបង្កបានបើកគេចបាត់។

ក្រោយកើតហេតុភ្លាមៗគេឃើញកម្លាំងប៉ុស្តិ៍នគរបាលឃុំបន្ទាយនាងនិងឃុំអូរប្រាសាទនិងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបូរីបានមកដល់សម្រួលចរាចរណ៍និងធ្វើការវាស់វែងគឺជនរងគ្រោះបានស្លាប់បាត់ជីវិតភ្លាមៗនិងកន្លែងបណ្តាលបែកក្បាលនិងបែកមួកសុវត្ថិភាពនិងបាក់ជើងទាំងសង្ខាងដេកស្លាប់ថ្លុកឈាមនិងម៉ូតូជនរងគ្រោះត្រូវបានបាក់ជាពីរកំណាត់រងការខូចខាតធ្ងន់ធ្ងរហើយពេលនេះមិនទាន់រកឃើញអត្តសញ្ញាណនៅឡើយ។

មន្ត្រីនគរបាលចរារណ៍ផ្លូវគោកស្រុកមង្គលបូរីបានប្រាប់ថាៈក្រោយចុះពិនិត្យវាស់វែងជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនិងកន្លែងកើតហេតុទោះជាពាក់មួកសុវត្ថិភាពក៏ដោយព្រោះល្បឿនបើកបររបស់ជនរងគ្រោញនើកលឿនហួសការកគណត់ ហើយសពជនរងគ្រោះត្រូវបានតម្កលនៅវត្តអូរស្ងួត កំពុងស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ដោយឡែកម៉ូតូរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីដោះស្រាយគ្នាតាមច្បាប់៕

ដោយ៖វណ្ណា


ចែករំលែក៖