ភ្នំពេញ៖ ភ្ញាក់ផ្អើលទាំងព្រឹក ខណៈបុរសជាសន្ដិសុខម្នាក់ត្រូវបានខ្សែភ្លើងឆក់ផ្ងារស្លាប់ ក្នុងរោងចក្រមួយកន្លែង ក្បែងនិងសុីទែនទឹក កាលពីវេលាម៉ោង ០៦ និង០០នាទីព្រឹក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចរោងចក្រ ខេ ហ្វាញ(ខេមបូឌា) ហ្គាម៉ិន ឯក ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពរងគ្រោះ មានឈ្មោះ អម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ សន្តិសុខ ទីលំនៅភូមិកប៉ាស់ ឃុំឈេីតុំ ស្រុកក្រគរ ខេត្តពោធិសាត់ បច្ចុប្បន្ន :ស្នាក់នៅទីតាំងកេីតហេតុ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
បើយោងតាមការបំភ្លឺពីឈ្មោះ សរ សារិទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ ជាសន្តិសុខដូចគ្នា បានប្រាប់អោយដឹងថាកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៨:០០នាទី ខ្ញុំបានដូរវេនយាមជាមួយឈ្មោះ អម ពិសិដ្ឋ (សព) ហេីយកម្មករបានចេញពីរោងចក្រអស់ បន្ទាប់មកទៀតឈ្មោះ អម ពិសិដ្ឋ (សព) បានចេញពីរោងក្រទៅក្រៅរហូតដល់ម៉ោង២០:១០ នាទី ឈ្មោះ អម ពិសិដ្ឋ បានមកដល់រោងចក្រវិញជាមួយឈ្មោះ សោម ភាព ហៅតាឡ កម្មករដុតឡ រួចខ្ញុំបានសួរថាមកពីណា ឈ្មោះ អម ពិសិដ្ឋ បានឆ្លេីយថាមកពីទិញម្ហូប ក្រោយមកទៀត គាត់ក៏ដេីរទៅកន្លែងដេកជាមួយតាឡ ទៅអង្គុយផឹកស្រាថ្នាំ ជាមួយគ្នារហូតដល់ម៉ោង២០:៣០នាទី ឈ្មោះ គីម វីរ: បានបេីឡានដឹកថៅកែចិនចូលក្នុងរោងចក្រវិញ លុះដល់ម៉ោង២១:៥០នាទី ខ្ញុំបានដេីរទៅចាក់សោទ្វារួច ក៏ចូលបន្ទប់យាម ដេកលក់រហូតដល់ម៉ោង៦:០០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ខ្ញុំបានងេីបពីដេករួចដេីរបិទភ្លេីងរោងចក្រ រួចក៏ដេីរទៅលុបមុខនៅន្លែងស៉ីទែនទឹក ពេលដេីរទៅដល់ស្រាប់តែឃេីញ ឈ្មោះ អម ពិសិដ្ឋ (សព) ដេកផ្ងារស្លាប់នៅទីតាំងស៉ីទែនទឹក រួចខ្ញុំក៏ស្ទុះទៅប្រាប់ចុងភៅ រួចក៏រាយការណ៍ប្រាប់មេសន្តិសុខ មួយសន្ទុះក្រោយមកសមត្ថកិច្ចក៏ចុះមកដល់ន្លែងកេីតហេតុតែម្តង ។
តាមការពិនិត្យកោសល្យវិច្ច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ លោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា: ឈ្មោះ អម ពិសិដ្ឋ (សព) ស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ។
បច្ចុប្បន្ន:សពប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ