ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បញ្ជួនជនសង្ស័យ៨នាក់ទៅកាន់សាលាដំបូងខេត្តករណីជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជាង៥៦គីឡូក្រាមនៅក្រុងស្វាយរៀងនិងក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បញ្ជួនជនសង្ស័យ៨នាក់ទៅកាន់សាលាដំបូងខេត្តករណីជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជាង៥៦គីឡូក្រាមនៅក្រុងស្វាយរៀងនិងក្រុងបាវិត។

សមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះថា អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវុធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៥កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក កែឆ្នៃនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន០៨ នាក់ ភេទប្រុស ជនជាតិវៀតណាម ។

ប្រភពបន្តថា ទី១គោលដៅក្រុងបាវិត ចាប់យកនិងដកហូតសម្ភារះវត្ថតាងរួមមាន:

សារធាតុញៀនសរុបទម្ងន់ ៦,២០១.៨៤ក្រាម(ជាង០៦គីឡូក្រាម) ក្នុងនោះ

ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ៤,២១២.៤៥ក្រាម

ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ១០៦.០៦ក្រាម

ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ១,៤៣៦.០៩ក្រាម ថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីនទម្ងន់ ៤៤៤.៦៤ក្រាម និងទី២គោលដៅផ្ទះជួលភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ដកហូតចាប់យកសម្ភារៈវត្ថតាងរួមមាន (សរុបសារធារធាតុញៀនទម្ងន់៥០,៧១៨.៩៨ក្រាម(៥០គីឡូ៧១៨.៩៨ក្រាម)ក្នុងនោះរួមមាន:ថ្នាំញៀនប្រភេទកេតាមីនទម្ងន ៤៦គីឡូ២៩៤.១៦ក្រាមថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥៦០.៤៣ក្រាម

ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ៣៨៦៥.៣៩ក្រាមថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់១៣៣៧.

សារធាតុមិនច្បាស់ទម្ងន់ ៦៨៦២,៥២ក្រាម

ឧបករណ៍សម្ភារះកែឆ្នៃរួមមាន៖

Extrajossចំនួន៦០ប្រអប់ទម្ងន់ ២១៦៨.៨៤ក្រាម

ម៉ាសុីនអ៊ុតមាត់ថង់ ០៣ គ្រឿងម៉ាសុីនកំដៅ ០២ គ្រឿងចង្ក្រានអគ្គីសនី ០១ គ្រឿងឆ្នាំងសំរាប់លាយកូរ ០២ គ្រឿងម៉ាសុីនÁp.01 ចំនួន០២ គ្រឿង ម៉ាសុីនក្រឡុក ០៥ គ្រឿងសារធាតុផ្សំ និងសារធាតុគីមីផ្សំជាច្រើនមុខ រថយន្ត ០៤ គ្រឿង ម៉ូតូ ០៤ គ្រឿងទូរសព្ទ័ចំនួន ១០ គ្រឿងព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត។

បច្ចប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖