ខេត្តកណ្ដាល៖ សមត្ថកិច្ចក្រុងសំពៅពូន បានឃាត់ខ្លួនក្មេងទំនើង២នាក់ ក្រោយពីក្មេងទាំង២នាក់នេះបានបង្ហោះម៉ូតូ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០០និង៣០នាទី នៅចំណុចកេីតហេតុលេីផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសែម សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងសំពៅពូនបានឲ្យដឹងថា ក្មេងទំទំនេីងមានចំនួន០២នាក់៖ ១-ឈ្មោះ វ៉ាន ចំណាប់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ បច្ចុប្បន្នស្នាក់នៅភូមិព្រែកសុឹង សង្កាត់+ក្រុងសំពៅពូន ខេត្តកណ្តាល។ (ជាអ្នកបង្ហោះ) តេស្តរកសារធាតុញៀនគឺអវិជ្ជមាន(-)។ ២-ឈ្មោះ ខៃ សុវ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិកំពង់ថ្កុល សង្កាត់+ក្រុងសំពៅពូន ខេត្តកណ្តាល (អ្នកអង្គុយពីក្រោយ)តេស្តរកសារធាតុញៀនគឺអវិជ្ជមាន(-) ។សម្ភារៈវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខកណ្តាល1AU-2782 លេខតួ+ម៉ាសុីន0287563។
ក្មេងទំនេីងទាំង២នាក់ខាងលេី រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងសំពៅពូន និងសុំគោលការណ៍ឃាត់ខ្លួនក្រុមក្មេងទំនេីងទាំងពីរនាក់ខាងលេីរយៈពេល៤៨ម៉ោង រក្សាទុកម៉ូតូរយៈពេល០៣ខែ និងអោយអាណាព្យាបាលមកធានាធ្វេីកិច្ចសន្យាអប់រំណែនាំអោយត្រឡប់ទៅលំនៅឋានវិញ៕
ដោយ៖ ស្អាងជ័យ