ភ្នំពេញ៖ បុរសម្នាក់ឈ្លោះគ្នាជាមួយប្រពន្ធក៏ទៅសម្រាកនៅបន្ទប់ជួលមិត្តភក្តិបែរជាចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលលេខ១២៧ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ហែន ឡេន ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរកម្មកររោងចក្រស្រុកកំណើតភូមិធ្នង់ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
យោងតាមការបំភ្លឺពីឈ្មោះ សឿង ផា ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរកម្មកររោងចក្រដែលត្រូវជាម្ចាស់បន្ទប់និងមិត្តភក្ដិជនរងគ្រោះបានឲ្យដឹងថា គាត់នឹងជនរងគ្រោះបានស្គាល់គ្នារយៈពេល៥ឆ្នាំមកហើយ លុះនៅវេលាម៉ោង១១:២០នាទីព្រឹក នៅពេលរូបគាត់កំពុងតែហូបបាយជាមួយគ្រួសារស្រាប់តែឃើញជនរងគ្រោះជិះម៉ូតូមកដល់បន្ទប់គាត់រួចគាត់សួរថាហូបបាយហើយឬនៅតែ ជនរងគ្រោះឆ្លើយថាមិនទាន់ហូបទេរួចគាត់និយាយថាឈ្លោះគ្នាជាមួយប្រពន្ធមិនដឹងទៅណាទេ។
លុះដល់ម៉ោង១១:៤០នាទីគាត់នឹងប្រពន្ធក៏ចេញទៅធ្វើការវិញនឹងបានប្រាប់ថាពេលបងចេញទៅវិញបិទទ្វារបន្ទប់អោយផង ហើយជនរងគ្រោះក៏សំរាកក្នុងបន្ទប់តែម្នាក់ឯង លុះដល់ម៉ោង៤ល្ងាចគាត់នឹងប្រពន្ធកូនត្រឡប់មកបន្ទប់ជួលវិញឃើញទ្វារបន្ទប់ខ្ទាស់គន្លឹះពីខាងក្នុងហើយរូបគាត់ក៏គោះទ្វារហៅតែពុំមានការឆ្លើយតបខ្ញុំនឹកស្មានថាជនរងគ្រោះអស់កម្លាំងដេកលក់គាត់នាំប្រពន្ធកូនទៅហូបអីនៅខាងក្រៅរហូតដល់ម៉ោង៥និង៣០នាទីល្ងាចទើបត្រឡប់មកវិញគោះទ្វារហៅនៅតែមិនឆ្លើយតបគាត់ក៏កាត់ដែកសង្ក័សីបើកមើល ស្រាប់តែឃើញជនរងគ្រោះចងកជាប់នឹងធ្នឹមថ្មទ្វារបន្ទប់ទឹកស្លាប់បាត់ទៅហើយ បន្ទាប់មកក៏រាយការណ៍មកសមត្ថកិច្ចតែម្តង។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យនិងការបញ្ជាក់ពីលោកឧកញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យបានអោយដឹងថាជនរងគ្រោះពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្ន សពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖សុខាសែនជ័យ