ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ូ ម៉ុល ចុះជួបសំណេះសំណាល និងផ្ដល់គ្រឿងឧបភោគបរិភោគ ជូនដល់ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន ផ្នែកសឹករងស្រុករមាសហែក និងវីរៈសេនាតូចលេខ ២៣៣ ដែលកំពុងត្រៀមប្រចាំការ ២៤ម៉ោងលើ២៤

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងជាអភិបាលស្រុក និងលោកអុិន សាបន ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងសហការី លោកលោកស្រីមេឃុំ ទាំង១៦ នាព្រឹកថ្ងៃទី ៧ខែមិថុនាឆ្នាំ២០២៥ បានចុះជួបសំណេះសំណាល និងផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន ផ្នែកសឹករងស្រុករមាសហែក និងវីរៈសេនាតូចលេខ ២៣៣ ដែលកំពុងត្រៀមប្រចាំការ ២៤ម៉ោងលើ២៤ ។

លោក  ស៊ូម៉ុល អភិបាលស្រុក បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខអំពីសំណាក់ លោក ប៉េង ពោធិសា អភិបាល នៃគណ:អភិបាលខេត្ត និងថ្លែងនូវការកោតសរសើរលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ត្រូវរួមកម្លាំងគ្នា ជាធ្លុងមួយ ត្រៀមកម្លាំងអនុវត្តយ៉ាងមុឺងម៉ាត់នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា របស់យើង។

លោកអភិបាល បានជូនពរដល់មេបញ្ជាការ មេបញ្ជាការរង និងកងកម្លាំង សូមមានសុខភាពល្អ កម្លាំងមាំមួន និងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា  សម្ភារៈរួមមានអង្ករ ៥០០គីឡូត្រីខកំប៉ុង ១៦ យូរទឹកត្រី ១៦ យួរទឹកស៊ីអ៊ីវ ១៦ យូរ មីម៉ាម៉ា ១៦ កេសទឹកសុទ្ធវីតា ៨កេស ធុងទឹកចំណុះ២០ លីត្រ ៨ធុង បោយទឹក ៨ សាប៊ូលុច៤ដុំ ចង្ក្រានហ្គាស ២ បំពង់ទឹកក្តៅ ២កំសៀវទឹក ២ ថវិកាចំនួន ៤០០ ០០០រៀល ៕

ដោយ៖ សុថាន


ចែករំលែក៖