ព័ត៌មានទាន់ហេតុការណ៍៖

ភាគីកម្ពុជាបិទច្រកទ្វារអន្តរជាតិ បន្ទាប់ពីភាគីថៃបិទមុនជាង៣០នាទី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ប្រាប់នៅរសៀលម៉ោង៤និង៤៧នាទីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះថា ខាងមន្ត្រីច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែតបានសម្រេចបិទច្រកទ្វារបន្ទាប់ពីភាគីថៃ(ឈុតខ្មៅ) បានទាញទ្វាររបងច្រកព្រំដែនបិទដោយមិនបានសហការជាមួយភាគីកម្ពុជាដែលឈជើងនៅប្រចាំតំបន់ខាងលើនោះឡើយ។

លោកបញ្ជាក់ថាៈ បន្ទាប់ពីភាគីថៃបិទច្រកទ្វារព្រំដែនរួចមក ខាងមន្ត្រីដែលឈរជើងប្រចាំច្រកទ្វារខាងលើរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំអំពីបញ្ហាបិទច្រកទ្វារឫមិនបិទរហូតនៅម៉ោងប្រមាណ៤និង៤៧នាទីខាងកម្ពុជាក៏ទទួលបានបទបញ្ជាពីថ្នាក់លើដោយឲ្យបិទតាមក្រោយភាគីថៃ។

សូមបញ្ជាក់ថាៈ ការបិទច្រកទ្វារនេះគី

មិនអនុញ្ញាតឲ្យជនជាតិណាម្នាក់ឆ្លង

កាត់ចេញចូលនោះឡើយ រង់ចាំនៅថ្ងៃបន្ត

ឫរង់ចាំនៅព្រឹកថ្ងៃទី៨ខែឆ្នាំដដែល តើភាគីថៃបើកវិញឫក៏បិទបន្ត។ 

សួមបញ្ជាក់បន្ថែមថា បន្ទាប់ពីភាគីថៃបានបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតគេឃើញថាមានអាជីវករខ្មែរដែលលក់ដូរនៅក្នុងផ្សាររោងក្លឿស្រុកអារញ្ញ ខេត្តស្រះកែវឈមនឹងច្រកទ្វារអន្តជារិប៉ោយប៉ែតជាច្រើននាក់មានការកកស្ទះពេលពួកគាត់បម្រុងវិលមកលំនៅឋានវិញនៅក្រុងប៉ោយប៉ែតដូចសព្វមួយដង។

សេចក្ដីរាយការបន្ថែម៖ នៅម៉ោង៥និង៣០នាទីថ្ងៃដដែលភាគីថៃបានចាក់សោបើកច្រកទ្វារអន្តជាតិដើម្បីឲ្យអាជីវករខ្មែរចូលមកហើយ ដោយឡែកខាងកម្ពុជាក៏ឲ្យជនជាតិថៃចូលទៅប្រទេសគេវិញដែរ៕

ដោយ៖ វណ្ណា


ចែករំលែក៖