ខេត្តកណ្តាល៖ បុរសម្នាក់បើករថយន្តដឹកខ្យូសស្បូវ ដើម្បីឲ្យភ្ញៀវដែលកុម្មង់ ស្រាប់តែទាក់ជាមួយខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋនាំគ្នាយកទុយយោទឹកជួយបាញ់ពន្លត់ ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតទ្បើង កាលវេលាម៉ោង ១២ និង ១៨នាទីថ្ងៃត្រង់ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិផ្លូវលេខ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើយោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានស្ទូចខ្យូសស្បូវពីកន្លែងលក់នៅក្រុងតាខ្មៅ ដើម្បីដឹកឲ្យភ្ញៀវដែលកម្មង់ លុះធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១៥ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែដំបូលខ្យូសស្បូវទាក់ជាមួយខ្សែភ្លើងកាត់ទទឹងផ្លូវបណ្តាលឲ្យដាច់រប៉ាត់រប៉ាយ បែកផ្កាភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ ភ្លាមៗនោះប្រជាពលរដ្ឋរស់នៅក្បែរនោះបាននាំគ្នាជួយយកទុយយោទឹកបាញ់ពន្លត់ទាន់ពេលវេលាផងដែរ៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច