ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ បានចុះប្រមូលឃាត់ខ្លួនជនអនាថាដែលបោះតង់ស្នាក់នៅតាមទីសាធារណៈប៉ះពាល់ដល់សណ្តាប់ធ្នាប់នឹងបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រតិបត្តិការនេះដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ លោកវរៈសេនីយ៍ត្រី ថេង កុសល នាយប៉ុស្តិ៍ រួមទាំងមន្ត្រីក្រោមឱវាទ និងប្រជាការពារសង្កាត់ បានចុះធ្វើរដ្ឋបាលតាមភូមិ ជម្ពូវ័ន១ ដោយឃាត់ខ្លួនជនអនាថា បានសរុបចំនួន ១៧នាក់ ស្រី ចំនួន ០១ នាក់។
តាមសមត្ថកិច្ចបានបញ្ជាក់ថា ដោយសារតែទទួលព័ត៌មានពីបងប្អូនប្រជាលរដ្ឋជាញឹកញាប់ពាក់ព័ន្ធទៅនិងក្រុមជនអនាថា ដេីររេីសអេតចាយពេលយប់ គឺតែងតែលួចរបស់របរ សម្ភារៈបងប្អូនប្រជាពលរដ្ឋមិនរេីសមុខ ពោលគឺប្រទះអីលួចនឹងទេីបកម្លាំងចុះប្រមូលឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនអនាថាទាំងនោះត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច និងស្ដារនីតិសម្បទារាជធានីភ្នំពេញ៕
ដោយ៖ សុខាសែនជ័យ