ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានហេីយរត់មិនរួចត្រូវកម្លាំងប្រជាការពារឃាត់ខ្លួនបានប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖​ នារីកម្មការិនីរោងចក្រម្នាក់ជិះម៉ូតូទៅធ្វេីការទុកទូរស័ព្ទហោប៉ាវខាងក្រោយត្រូវជនសង្ស័យម្នាក់ជិះម៉ូតូមកពីក្រោយទំនងក៏ឆក់យកបានសម្រេចហេីយព្យាយាមជិះគេចខ្លួនត្រូវបានកម្លាំងប្រជាការពារឃាត់ខ្លួនបានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៦និង៣០ព្រឹក​ ថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ២០២៥​ នៅផ្លូវ៤២​  សង្កាត់ប្រទះឡាង​ ខណ្ឌកំបូល។ 

ជនសង្ស័យឈ្មោះ រៀន​ វាសនា​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅ បន្ទប់ជួល​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល។ 

ចំណែកជនរងគ្រោះឈ្មោះ​ គល់​ មុំ​ ភេទស្រី​ អាយុ២៨ឆ្នាំ​ មុខរបរកម្មការិនីរោងចក្រ​ ស្នាក់នៅឃុំម្កាក់​ ស្រុកអង្គស្នួល​  ខេត្តកណ្តាល។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុនារីរងគ្រោះជិះម៉ូតូចេញពីផ្ទះបំណងទៅធ្វេីការរោងចក្រ​ ដោយទុកទូរស័ព្ទម៉ាកOppo​ នៅហោប៉ាវ​ខោខាងក្រោយ​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2FP 5755 មកពីក្រោយក៏ឆក់យកបានសម្រេចរួចជិះម៉ូតូត្រឡប់ក្រោយព្យាយាមគេចខ្លួន។ 

ប្រភពដដែលបានបន្តថា​ ភ្លាមនោះជនរងគ្រោះស្រែកថាចោរៗនិងជិះម៉ូតូដេញតាមពីក្រោយទេីបបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងកម្លាំងប្រជាការពារទាក់ទងតាមវិទ្យុទាក់ទងស្កាត់គ្រប់ច្រកល្ហកទេីបឃាត់ខ្លួនបានតែម្តង។ 

ក្រោយកេីតហេតុជនសង្ស័យត្រូវបានប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនីតិវិធី។ ចំណែកទូរស័ព្ទត្រូវបានប្រគល់ជូនម្ចាស់វិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖