ព័ត៌មានទាន់ហេតុការណ៍៖

ច្រកព្រំដែនអន្តរជាតិដូង-បានឡែម (ព្រំដែនរវាងកម្ពុជា និងថៃ) រាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យបិទនាថ្ងៃទី២ នាថ្ងៃទី១៤ ខែមិថុនានេះ !

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ទិដ្ឋភាពទូទៅនៅច្រកព្រំដែនអន្តរជាតិដូង-បានឡែម ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង (ព្រំដែនរវាងកម្ពុជា និងថៃ)បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យបិទនាថ្ងៃទី២ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ។ 

សូមបញ្ជាក់ការបិទនេះ ! គឺបិទរាល់រថយន្តដឹកទំនិញតែប៉ុណ្ណោះ ខណៈមនុស្សចេញចូលធម្មតា ចាប់បើកពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀល ។ 

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបង ។  ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ៖ កម្ពុជា ឆ្លើយតបទៅថៃ ៣ចំណុចភ្លាមៗ មិនដល់១២ម៉ោង រួមមាន៖

-ទី១ ឈប់ទិញអ៊ីនធឺណិត

-ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ

ក្នុងទឹកដីកម្ពុជា

-ទី៣ បិទច្រកព្រំដែនដូង ដែលមានផលប៉ះពាល់ផ្ទាល់ដល់កសិករថៃដាំផ្លែឈើ។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ គូសបញ្ជាក់ថា ការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា នឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ ។ 

ចំពោះច្រកមួយនេះប្រជាជនថៃ បង្កើតមុខរបរកសិកម្មច្រើន ឥឡូវត្រូវជាប់គាំងមិនអាចនាំឆ្លងចូលទៅប្រទេសវៀតណាមបាន៕

ដោយ ៖ វណ្ណា


ចែករំលែក៖