ព័ត៌មានទាន់ហេតុការណ៍៖

Inter Miamiត្រូវ​ការ​វេទមន្តពី Messi ខណៈ​របួស​ក្នុងក្រុមកំពុង​កើន​ឡើង

ចែករំលែក៖

Inter Miami នឹងត្រូវពឹងផ្អែកយ៉ាងខ្លាំងលើថាមពលរបស់ Lionel Messi ខណៈដែលពួកគេរៀបចំសម្រាប់ការប្រកួតបើកឆាក Club World Cup នៅថ្ងៃសៅរ៍ទល់នឹង Al-Ahly ដោយគ្រូបង្វឹក Javier Mascherano បានបង្ខំឱ្យរុះរើខ្សែការពាររបស់គាត់ឡើងវិញដោយសារតែរបួសជាច្រើននាក់។

ខ្សែការពារ Jordi Alba និងGonzalo Lujanនិងខ្សែបម្រើការពារ Yannick Bright ទាំងអស់ត្រូវបានដកចេញពីការប្រកួតក្នុងពូល A នៅកីឡដ្ឋាន Hard Rock ។

លោកMascherano បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា កីឡាករបីរូបនេះមិនអាចលេងប្រកួតដំបូងរបស់ពួកគេទេ សង្ឃឹមថាពួកគេនឹងអាចចូលលេងក្នុងការប្រកួតទីពីរ។

ទន្ទឹមនឹងនេះក៏មានការព្រួយបារម្ភទាក់ទងនឹងកាយសម្បទារបស់ខ្សែការពារកណ្តាល David Martinez ផងដែរ។

ក្រុម Miami បាន​បណ្តោយ​ឱ្យ​មាន​គ្រាប់​បាល់ 16 គ្រាប់​ចូលទីរបស់ខ្លួនក្នុង​ចំណោមការ​ប្រកួត​ប្រជែង​ចំនួន 6 លើក​ចុង​ក្រោយ​របស់​ពួក​គេ។ ឱកាសជាច្រើនរបស់ Miami ត្រូវពឹងផ្អែកជាច្រើនលើ Messi ៕

ដោយ៖ ភារៈ


ចែករំលែក៖