ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបង្ហាញទំនុកចិត្តថា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) នឹងវិលមករកភាពប្រក្រតីឡើងវិញនៅតាមព្រំដែនទាំងមូល

ចែករំលែក៖

ភ្នំពេញ៖ លោក ភូមិថាំ វីឆាយ៉ាឆៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញទំនុកចិត្តថា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ប្រតិបត្តិការព្រំដែន រួមទាំងការបើក និងបិទច្រកឆ្លងកាត់នឹងវិលមករកភាពប្រក្រតីឡើងវិញនៅតាមព្រំដែនទាំងមូល។ 

ពាក់ពន្ធ័ការឆ្លើយតបរបស់ភាគីកម្ពុជាដោយការបិទច្រកព្រំដែន និងបញ្ឈប់ការទិញអ៊ីនធឺណេត លោក ភូមិថាំ បាននិយាយថាមានការរិះគន់ពីបុគ្គលដែលមិនពាក់ព័ន្ធដោយផ្ទាល់ក្នុងការចរចា ដែលធ្វើឱ្យការយល់ច្រឡំកាន់តែអាក្រក់ទៅៗ។ នេះបើតាមការផ្សាយ របស់សារព័ត៌មានថៃThe Nation នៅថ្ងៃទី១៤ មិថុនានេះ ប៉ុន្តែ ថៃThe Nation មិនបានមកចូលរួមយកព័ត៌មាន កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) បើមើលតាមបញ្ជីឈ្មោះ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ មានចំនួន ៨១រូប ស្មើនឹង៣៧ អង្គភាព។ 

លោក ភូមិថាំ វីឆាយ៉ាឆៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ ថា ៖ យើងចង់រក្សាទំនាក់ទំនងល្អ ស្ថានការណ៍បានស្ងប់ស្ងាត់ ហើយ យើងគួរតែរក្សាបរិយាកាសសម្រាប់ការសន្ទនាក្នុងន័យស្ថាបនា។ យើងត្រូវពង្រឹងទំនាក់ទំនងការទូត និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា»។ ដោយឡែក លោក Boonsin Padklang មេបញ្ជាការយោធភូមិភាគទី២ថា ការឆ្លើយតបរបស់ ភាគីកម្ពុជា ជាបញ្ហានេះជារឿងនយោបាយ។ យ៉ាងណាលោកបានបញ្ជាក់ថា យោធាថៃ មិនមានភ័យខ្លាច ចំពោះសកម្មភាពបែបនេះ ទេ។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកបណ្ឌិត គឹម សន្តិភាព បានគូសបញ្ជាក់ថា ៖ កម្ពុជា បានប្រកាស និងប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការលើកកម្ពស់ការចរចាឈរលើអ្វីដែលមានស្រាប់ (JBC) ហើយអនុវត្តតាមច្បាប់ និងមូលដ្ឋានច្បាប់អន្តរជាតិជាគោលយ៉ាងខ្ជាប់ខ្ជួន ដូចនេះកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការពារខ្លួន ការពារទឹកដី និងការពារបូរណភាពទឹកដី ៕

ដោយ ៖ សិលា


ចែករំលែក៖