ភ្នំពេញ ៖ ប្រធានគណៈប្រតិភូ JBC កម្ពជា-ថៃ ចាប់ផ្តើមកិច្ចប្រជុំ នៅម៉ោង ១១ និង ៣៩ នាទី ក្រោយមានប្រជុំចង្អៀត ។ កិច្ចប្រជុំនេះ មាន លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចព្រំដែនកម្ពុជា និង ជាប្រធានគណៈកម្មការកិច្ចការព្រំដែនភាគីកម្ពុជា និង លោក Prasas Prasasvinitchai ប្រធានគណៈកម្មការភាគីថៃ។
នៅថ្ងៃទី១៤ ខែមិថុនានេះ គឺជាខួបទី២៥ឆ្នាំ នៃអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០០ (MoU2000) ដែលកម្ពុជាតែងតែយកមកជាសំអាង រាល់ពេលដោះស្រាយជម្លោះជាមួយភាគីថៃ ហើយនៅថ្ងៃនេះ ក៏ជាថ្ងៃដំបូង នៃកិច្ចប្រជុំ JBC រវាងកម្ពុជាថៃ ក្រោយផ្ទុះជម្លោះប្រដាប់អាវុធ ថ្ងៃ២៨ឧសភាផងដែរ។
សូមបញ្ជាក់ថា ៖ មុនដំណើរការកិច្ចប្រជុំនេះ ភាគីកម្ពុជា-ថៃ បានរៀបចំកិច្ចប្រជុំចង្អៀតមួយផងដែរ ហើយកិច្ចប្រជុំចង្អៀតនោះ មានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។ យ៉ាងណាមិញ លទ្ធផលនៃកិច្ចប្រជុំចង្អៀតនោះ មិនទាន់ត្រូវបានភាគីទាំង២នាក់បញ្ជាក់ឲ្យដឹងនៅឡើយទេ៕
ដោយ ៖ សិលា