ព័ត៌មានទាន់ហេតុការណ៍៖

តំណាងចិន ៖ ប្រទេសចិនថ្កោលទោសអ៊ីស្រាអែលដែលបានវាយប្រហារទៅលើអ៊ីរ៉ង់

ចែករំលែក៖

 អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៣ ខែ មិថុនា តាមម៉ោ ងក្នុង តំបន់ ក្រុម ប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បាន រៀប ចំធ្វើ កិច្ច ប្រជុំ បើក ទ្វារ ជាបន្ទាន់ ដែលបាន ផ្តោតសំខាន់ ទៅលើ ការ ប៉ះទង្គិច រវាង អ៊ីស្រា អែល និង អ៊ីរ៉ង់ តំណាង នៃប្រទេស ជា ច្រើន ដូ ច ជា ប្រទេស ចិន ជា ដើម បាន ថ្កោល ទោស អ៊ីស្រាអែល ដែលបាន វាយ ប្រហារ ទៅលើ អ៊ីរ៉ង់ ហើយ បណ្តាល ឱ្យ សំណង់នុយក្លេអ៊ែរ នៃ អ៊ីរ៉ង់ រងការ បំផ្លាញ និង មាន មនុស្ស ស្លាប់បាត់បង់ជីវិត និង រង របួស ហើយ បាន គូស បញ្ជាក់ ថា ការ វាយ ប្រហារ ទៅលើសំណង់ នុយក្លេអ៊ែរ គឺមិនអាចទទួលយកបានទេ ។

    គេហទំព័រ «CCFR China state-controlled media » លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា ប្រ ទេស ចិន យក ចិត្ត ទុក ដាក់ ខ្ពស់ ទៅលើ ឥទ្ធិពល អវិជ្ជមាន នៃ ដំណើរវិវឌ្ឍនៃរឿង នេះទៅលើ កិច្ច ចរចា ការ ទូត អំពីបញ្ហា នុយក្លេអ៊ែរ អ៊ីរ៉ង់ ជា និច្ច កាល ប្រទេស ចិន តែង តែ ធ្វើ កិច្ច ខិត ខំប្រឹង ប្រែង ដើម្បី ដោះស្រាយ បញ្ហា នុយក្លេអ៊ែរ អ៊ីរ៉ង់តាម រយៈកិច្ច សន្ទនា និង កិច្ច ចរចា ដោយ សន្តិ ភាព ប្រឆាំង ការ ប្រើប្រាស់ កម្លាំង អាវុធ និង ការ ដាក់ ទណ្ឌកម្ម ដោយ ឯកតោភាគី ប្រឆាំងការ ប្រើ កម្លាំង អាវុធទៅ វាយ ប្រហារ សំណង់នុយក្លេអ៊ែរ អ៊ីរ៉ង់ដែល ប្រើប្រាស់ ដោយ សន្តិភាព ។ ក្នុង នាម ជា រដ្ឋហត្ថលេខី នៃ «សនិ្ធសញ្ញា មិន រីក សាយ ភាយអាវុធ នុយក្លេអ៊ែរ» អ៊ីរ៉ង់ មាន សិទ្ធិ ប្រើ ប្រាស់ ថាមពល នុយក្លេអ៊ែរ ដោយ សន្តិភាព ហើយ គួរ ទទួល ការ គោរព យ៉ាងពេញលេញ។

   គេហទំព័រ «CCFR China state-controlled media » លោក Fu Cong បាន គូសបញ្ជាក់ទៀត ថា ប្រទេ សដែល មាន ឥទ្ធិពល ដ៏សំខាន់ ទៅលើ អ៊ី ស្រាអែល គួរ ដើរ តួនាទី យ៉ាង ប្រាដប្រជា និង មាន លក្ខណៈស្ថាបនា ។ ក្រុម ប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ គួរ ប្រើ ប្រាស់ ឱ្យ បាន ល្អ នូវ មធ្យោបាយ គ្រប់ បែប យ៉ាង ដែល រដ្ឋធម្មនុញ្ញ បាន ផ្តល់ ឱ្យ ដើម្បីធានា ជាក់លាក់ ឱ្យ សេចក្តីសម្រេច ចិត្ត ពាក់ព័ន្ធ នៃ ក្រុម ប្រឹក្សា សន្តិ សុខ ត្រូវ បាន អនុវត្ត ដើម្បីដើរតួនាទីរបស់ ខ្លួន ក្នុង គាំពារ សន្តិភាព និងសន្តិសុខ ក្នុង តំបន់ ៕

ដោយ ៖ សិលា


ចែករំលែក៖