ប្រទេសឥណ្ណ្ឌា ៖ រយៈពេល 6 ឆ្នាំ វេជ្ជបណ្ឌិត ប្រាទិក ចូស៊ី បានរស់នៅ ទីក្រុងឡុងដ៍តែម្នាក់ឯង។ ក្នុងអំឡុងពេលនោះគាត់ខំប្រឹងធ្វើការ ដើម្បីបានប្រាក់ចំណូល រត់ការ រៀបចំឯកសារទិដ្ឋាការ និង តម្រូវការផ្លូវច្បាប់ផ្សេងៗដើម្បីឱ្យប្រពន្ធ និងកូនៗរបស់គាត់អាចមករួមរស់ជាមួយគាត់នៅចក្រភពអង់គ្លេស។
ទីបំផុតថ្ងៃនោះក៏បានមកដល់ ប្រពន្ធរបស់គាត់ កូមី បានលាលែងពីការងារនៅមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌា។ កូនៗបាននិយាយលាជាមួយមិត្តភក្តិនៅសាលារៀន។
ថ្ងៃនេះ ប្រាទិក បានទៅទទួលពួកគេ ដោយត្រឡប់មកវិញជុំគ្នាដោយជិះយន្ដហោះ អ៊ែរ ឥណ្ឌា ១៧១ ដែលជាជើងហោះហើរ ទៅកាន់ទៅកាន់ទីក្រុងឡុងដ៍ ដែលជាការចាប់ផ្តើមថ្មីនៃជីវិតជុំគ្នារបស់ពួកគេ ។
ប្រាទិក បានថតរូបសែលហ្វីរបស់ពួកគេដែល កំពុងញញឹមនៅកៅអី ហើយបានបង្ហោះលើបណ្ដាញសង្គមអមជាមួយ សារសរសេរថា៖ «គោលដៅបន្ទាប់៖ គឺផ្ទះ»។
ប៉ុន្តែជាអកុសលជើងហោះហើរនោះមិនបានទៅដល់ទីក្រុងឡុងដ៍ទេ។ យន្ដហោះបានធ្លាក់ ពួកគេត្រូវបានបាត់បង់ជីវិត ឆាកជីវិតគឺឃោរឃៅបែបនេះ។
ដូច្នេះកុំរង់ចាំ និយាយអ្វីពាក្យក្នុងចិត្តប្រាប់មនុស្សជីទីស្រាឡាញ់ ធ្វើអ្វីដែលជាសេចក្ដីសុខដល់គ្នាកុំរវល់តែខឹងឈ្លោះគ្នា ផ្ដល់ក្ដីស្រឡាញ់ ដល់អ្នកដែលអ្នកស្រឡាញ់ឱ្យអស់ពីចិត្ត…ព្រោះថ្ងៃស្អែកមិនមែនចេះតែកើតឡើងឡើយ។
នាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនត្រា ម៉ូឌី ចុះសួរសុខទុក្ខដោយផ្ទាល់ ពីបុរសតែម្នាក់គត់ដែលមានជីវិតរស់ក្នុងសោកនាដកម្មធ្លាក់យន្តហោះនៅឥណ្ឌា ខណៈ ២៤០នាក់បានស្លាប់នោះ ! បើយោងតាមប្រភព NBC News បានបញ្ជាក់ ច្បាស់ការណ៍ហើយ! បុរសតែម្នាក់គត់ដែលមានជីវិតរស់ក្នុងសោកនាដកម្មធ្លាក់យន្តហោះនៅឥណ្ឌា បកស្រាយទាំងនៅលើគ្រែពេទ្យថា «ខ្លួនមិនបានបើកទ្វារអាសន្នហក់ចេញមកទេ» ខណៈ២៤០នាក់បានស្លាប់ ក្នុងមានជនជាតិអង់គ្លេសពីរនាក់ប្តីប្រពន្ធជាវេជ្ជបណ្ឌិត និងកូន៣នាក់ លាចាកពីក្រុងឡុងដ៏ទាំងសោកសៅបំផុត ជាមួយនឹងជនរងគ្រោះច្រើនជាតិសាសន៍ ៕
ដោយ ៖ សិលា