ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តប៉ៃលិន៖ ភាគីគយថៃមិនអនុញ្ញាតឱ្យបន្លែ ផ្លែឈើ ម្ទេស ស្វាយនិងដំឡូងមី (ក្រៀម-ស្រស់) ចូលទៅប្រទេសថៃ

ចែករំលែក៖

ខេត្ត​ប៉ៃលិន​៖​ យោងតាមប្រភពព័ត៌មានពីអាជ្ញាធរខេត្តប៉ៃលិនបានឱ្យដឹងថា សមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានទទួលការជូនដំណឹងពីគយប្រចាំការនៅច្រកទ្វារបានផាកាត (ថៃ) ឱ្យដឹងថា ចាប់ពីពេលជូនដំណឹងនេះតទៅ ភាគីគយថៃ មិនអនុញ្ញាតអោយបន្លែ ផ្លែឈើ ម្ទេស ស្វាយ និងដំឡូងមី (ក្រៀម-ស្រស់) ចូលទៅប្រទេសថៃបានទេ ការសម្រេចបែបនេះគឺបញ្ជាពីថ្នាក់លើ៕

រូបភាព​៖ AKP


ចែករំលែក៖