ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកចន្ទ្រា ឃាត់ខ្លួនក្មេងទំនើងមួយក្រុម មានគ្នាចំនួន ៨នាក់ (ប្រុស) ពាក់ព័ន្ធនិងករណី លួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ)

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ បានធ្វើការឃាត់ខ្លួនក្មេងទំនើងមួយក្រុម មានគ្នាចំនួន ៨នាក់ (ប្រុស) ពាក់ព័ន្ធនិងករណី លួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ)។

ករណី លួចមានស្ថានទម្ងន់ទោស កាប់យកម៉ូតូកើតឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅ ភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានអោយដឹងថា ជនសង្ស័យមាន៖ ១. ឈ្មោះ  លឹម រំដួល អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះក្បាន កណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

២. ឈ្មោះ ហៀង សុចិត្រា អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ៍ ឃុំមេសថ្ងកស្រុកចន្ទ្រា ខេត្តស្វាយរៀង។

៣. ឈ្មោះ ឆន លាត អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបុណ្យ ឃុំត្នោត ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង។

៤. ឈ្មោះ ចាង ចំរ៉ុង អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះក្បាន កណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

៥. ឈ្មោះ ប្រេះ ឃីម អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

៦. ឈ្មោះ ធឿន ស៊ីណាត អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូសៀងហៃ រស់នៅ ភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

៧. ឈ្មោះ  ប៉ែន យ៉ារី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកម៉ាតស្លាកយីហោ(ម៉ាតចិន) រស់នៅ ភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

និងទី៨. ឈ្មោះ  ផល សំរេច អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

លោកបន្តថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត រូបលោកជាអធិការបាន ដឹកនាំ និងបានបញ្ជាកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោក រាជ វីរ: អធិការរង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦  បានធ្វើការឃាត់ខ្លួនក្មេងទំនើងមួយក្រុម មានគ្នាចំនួន ៨នាក់ យកមកសាកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង ៨នាក់ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖