ខេត្តបន្ទាយមានជ័យ៖ ម៉ូតូចំនួន ១១គ្រឿងនិងផាសអាប់ចំនួន២គ្រឿងត្រូវអគាររលំបាក់លើនៅ រសៀលថ្ងៃទី១៤ មិថុនា ២០២៥ឋិតនៅជាប់មាត់អូរព្រំដែនឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
សេចក្ដីរាយការណ៍ប្រាប់ថា មុនកើតហេតុ គេឃើញ ក្រុមហ៊ុន Galaxy បានវាយកំទេចអគារចាស់ចោល ដោយមិនបានជូនដំណឹងដល់ម្ចាស់ផាសអាប់និងម៉ូតូដែលចតចាប់ម៉ូយនៅកន្លែងការដ្ឋាន មានការធ្វេសប្រហែសចំពោះម្ចាស់ក្រុមហ៊ុន រួចបានវាយធ្លាក់មកលើផាសអាប់និងម៉ូតូរងការខូចខាត រួមទាំងបង្កឲ្យមានផ្សែងហុយប៉ះពាល់ដល់ភ្ញៀវជាតិនិងអន្តជាតិដើរឆ្លងកាត់និងស្នាក់នៅតំបន់ក្បែរនោះ។
ប្រភពបញ្ជាក់ថា ការវាយកំទេចអគារចោលខាងលើនេះសំណាងហើយដែលមិនមានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ។
អ្នកនៅកន្លែងកើតហេតុបានរិះគន់ទៅម្ចាស់ក្រុមហ៊ុនថា ជាការមើលងាយស្ថានការណ៍និងអាយុជីវិតដល់អ្នកធ្វើដំណើរ រួមទាំងរងផលប៉ះពាល់ដល់ផ្លូវដង្ហើមចំពោះផ្សែងហុយពីការវាយកំទេចអគារ ដោយមិនបានបាញ់ទឹកដាក់អគារដើម្បីកាត់បន្ថយផ្សែងហុយចេញពីអគារខាងលើនេះ។
ក្រោយកើតហេតុគេឃើញរដ្ឋបាលក្រុងប៉ោយប៉ែតនិងសម្ថតកិច្ចក្រុងចុះទៅពិនិត្យដល់ទីតាំងចំពោះអគារខាងលើផងដែរ។
លោក ញឹម ភឿង អ្នកនាំពាក្យសាលាក្រុងប៉ោយប៉ែតបញ្ជាក់នៅល្ថាចថ្ងៃ ដដែលនេះថា ពិតជាមានករណីវាយកំទេចអគារមែន ប៉ុន្តែពុំមានរងរបួសដល់មនុស្សនោះទេ ចំពោះការខូចខាតទៅលើម៉ូតូនិងផាសអាប់ ខាងក្រុមហ៊ុននិងមានសំណងដល់ម្ចាស់របស់ ៕
ដោយ៖ វណ្ណា