ព័ត៌មានទាន់ហេតុការណ៍៖

សមាគមធនាគារនិងហិរញ្ញវត្ថុសន្យាពិនិត្យលទ្ធភាពដាក់ចេញវិធានការបន្ធូរបន្ថយការបង់ការប្រាក់របស់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ​៖​ សមាគមធនាគារនិងសមាគមហិរញ្ញវត្ថុនៅកម្ពុជាអះអាងថា គ្រឹះស្ថានសមាជិក នៃសមាគមទាំងពីរនឹង ពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករខ្មែរវិលពីប្រទេសថៃ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សមាគម បាននិងបន្តអនុវត្ត។

 ក្នុងករណីមានតម្រូវការជាក់ស្តែងក្នុងរៀបចំឥណទានឡើងវិញ ក៏ដូចជាសំណើ សុំផ្តល់ការគាំទ្រផ្សេងៗ សមាគមស្នើសុំប្រជាពលករទាំងអស់ដែលជាអតិថិជន ទាក់ទងផ្ទាល់ ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណ បណ្ណ ឯកសារឥណទាន បណ្ណ/សៀវភៅការងារ និងលិខិតពាក់ព័ន្ធនានា ដើម្បីពិភាក្សារិះរកដំណោះ ស្រាយដ៏សមរម្យ។

សមាគមទាំងពីរ នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីធានាថា គ្រឹះស្ថានហិរញ្ញវត្ថុនៅតែចូលរួមយ៉ាងពេញលេញនិងទូលំទូលាយក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ទៅតាមលទ្ធភាពជាក់ស្តែង និងការដឹកនាំចង្អុល បង្ហាញរបស់ធនាគារជាតិ នៃកម្ពុជា និងរាជរដ្ឋាភិបាល៕

ដោយ៖ តារា


ចែករំលែក៖