អន្តរជាតិ ៖ នារីម្នាក់ ពិតជាមហាសំណាងណាស់ ដោយសារមកយឺត 20 នាទី ត្រូវយន្តហោះដែលបានធ្លាក់ នៅឥណ្ឌានេះ ចេញចោល។ ទទួលបានដំណឹងនេះហើយ នាងឡើងគាំងស្ទើរនិយាយមិនចេញ បានត្រឹមពោលពាក្យថា “អរគុណព្រះជាម្ចាស់ដែលបានជួយជីវិតខ្ញុំ”។ ចំពោះករណីនេះ ដែលបានធ្លាក់យន្តហោះនៅឥណ្ឌា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ២៤០នាក់បានស្លាប់ ។ គ្រួសារមួយដែលមានសមាជិក 5 នាក់ ប្ដីប្រពន្ធជាវេជ្ជបណ្ឌិត និងកូនបីនាក់ បានស្លាប់ក្នុងហេតុការណ៍នេះ ។ ផ្ទុយទៅវិញ ជនជាតិអង់គ្លេស ដើមកំណើតឥណ្ឌា តែម្នាក់គត់ មានជីវិតរស់ក្នុងហេតុការណ៍នេះ។
នាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានចុះសួរសុខទុក្ខដោយផ្ទាល់ ជាមួយនឹងបុរសដែលរួចផុតពីគ្រោះថ្នាក់ ដល់មន្ទីរពេទ្យដែលកំពុងព្យាបាលមុខរបួស ៕
ដោយ ៖ សិលា