ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថានភាព និងការប្រព្រឹត្តទៅ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន និងខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ គឺស្ថានភាព ការចេញ/ចូល ការដោះដូរ និងសកម្មភាពពាណិជ្ជកម្ម ដំណើរការជាធម្មតា «លើកលែងតែ បន្លែផ្លែឈើ» មិនអនុញ្ញាតឱ្យនាំចេញ/នាំចូល ឆ្លងកាត់ព្រំដែននោះទេ ដោយច្រកចាប់ផ្តើមបើក នៅវេលាម៉ោង ៩៖០០នាទីព្រឹក។
ដោយឡែកនៅច្រកអន្តរជាតិប៉ោយប៉ែត ប្រជាជនថៃសម្រុកទៅកាន់ទឹកដីរបស់ខ្លួនវិញ នៅតែមានចំនួនច្រើនក្នុងរង្វង់ ៣ថ្ងៃជាប់គ្នា ៕
ដោយ ៖ សិលា