ខេត្តកោះកុង ៖ មកដល់ពេលនេះ ថ្ងៃ១៥ មិថុនា ឆ្នាំ២០២៥ ការបើក និងបិទច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង បានដំណើការធម្មតា គឺ បើកម៉ោង ៩ព្រឹក បិទម៉ោង៤ល្ងាច មានលំហូរសេដ្ឋកិច្ចដោយការដឹកជញ្ជូនទំនិញចេញចូល ក្នុងរយ:ពេលកំណត់តាមពេលវេលា ។ ដោយឡែកការនាំចេញបន្លែផ្លែឈើមកពីច្រកផ្សេង ត្រូវបានហាមឃាត់ តាមបទបញ្ជារបស់លោកជំទាវអភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការ ឯកភាពរដ្ឋបាលខេត្តកោះកុង។
នៅព្រឹកនេះ មានពលករខ្មែរចំនួនជិត ៤០នាក់ បានចាកចេញពីប្រទេសថៃ វិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន ។
តាមការឱ្យដឹងពីលោក ស្រេង ហុង អភិបាលរងខេត្ត និងជាប្រធានអនុគណ:កម្មការជម្លៀសប្រជាពលរដ្ឋ និងពលករ បានឱ្យដឹងថា ពលករទាំងនេះ ជាអ្នកបម្រើការងារជាអ្នករៀបចំបន្ទប់ផ្ទះសំណាក់ និងចុងភៅ នៅប្រទេសថៃ ៕
ប្រភព ៖ ក្រសួងព័ត៌មាន