ព័ត៌មានទាន់ហេតុការណ៍៖

ទោះបីមានជំងឺ លោកស្រីហ៊ីលឡារី គ្លីនតុន នៅតេនាំមុខលោកដូណាល់ ត្រាំ

ចែករំលែក៖

បើទោះបីមានសុខភាពមិនអំណោយផល ក្លាយជាចំណុចខ្សោយរបស់លោកស្រី គ្លីនតុន ប៉ុន្តែការស្ទង់មតិ នាពេលកន្លងមក បង្ហាញឲ្យឃើញថា លោកស្រីនៅតែនាំមុកលោកដូណាលត្រាំងនៅក្នុងរដ្ឋជាច្រើនដដែល ។

ការស្ទងមតិរបស់បណ្តាញព័ត៌មានរ៉យទ័រ បង្ហាញឲ្យឃើញថា បេក្ខភាពគណបក្សប្រជាធិបតេយ្យ លោកស្រីហ៊ីលឡារី នៅតែនាំមុខលោកដូណាលត្រាំង ៤ពន្ទុះដដែល។ នៅក្នុងការស្ទងមតិ ពលរដ្ឋ៤២ភាគរយប្រកាសថា នឹងបោះឆ្នោតឲ្យលោកស្រីគ្លីនតុន និង៣៨ភាគរយបោះឆ្នោតឲ្យលោកត្រាំ។

ចាប់តាំងពីចុងខែកក្កដា មកទល់ពេលនេះ លោកស្រីគ្លីនតុន តែងតែនាំមុខលោកត្រាំជានិច្ច ។ ប៉ុន្តែការគាំទ្រលោកស្រីក៏មានការផ្លាសប្តូរដោយសារតែក្រោយលោកស្រីមានជំងឺរលាក់សួត ក្លាយជាចំណុចខ្សោយក្នុងការវាយប្រហារពីគណបក្សសាធារណរដ្ឋ។

លោកស្រីហ៊ីលឡារី ទទួលបានការគាំទ្រភាគច្រើន ពីក្រុមជនជាតិភាគតិច ជនអន្តោប្រវេសន៍ ពលរដ្ឋមានចំណូលទាប និងពីស្ត្រីអាមេរិកទាំងមូល។ចំណែកលោកត្រាំទទួលបានការគាំទ្រពីជនជាតិស្បែកសរ បុរសនឹងអ្នកដែលមានវ័យចំណាស។

ប៉ុន្តែលោកត្រាំ ក៏បាននាំមុខលោកស្រី គ្លីនតុន នៅពីររដ្ឋ ដែលតាមលទ្ធផលនៃការស្ទង់មតិថ្មីមួយបានឲ្យឃើញថា បេក្ខភាពដូណាល់ត្រាំបាននាំមុខលោកស្រីគ្លីនតុននៅក្នុងរដ្ឋ២គឺរដ្ឋណាវ៉ាដា និងអូហៃយ៉ូ ។

លទ្ធផលស្ទង់មតិរបស់ Bloomberg Politics បានបង្ហាញឲ្យឃើញថា មហាសេដ្ឋីត្រាំ បាននាំមុខលោកស្រីគ្លីនតុន ៥ភាគរយនៅក្នុងរដ្ឋអូហៃយ៉ូ។ជាក់ស្តែង លោកត្រាំទទួលបាន៤៤ភាគរយសំឡេងគាំទ្រចំណែកលោកស្រីគ្លីនតុនមានតែ៣៩ភាគរយប៉ុណ្ណោះ។
នេះជាព័ត៌មានដែលគួរឲ្យបារម្ភសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីគ្លីនតុន ដោយសារតែរដ្ឋអូហៃយ៉ូ ជាភូមិសាស្ត្រយុទ្ធសាស្ត្ររបស់អាមេរិកហើយ ក្នុងប្រវត្តិសាស្ត្របេក្ខភាព១០រូប បានក្លាយជាប្រធានាធិបតីក្រោយពេលទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងរដ្ឋនេះ ។

ជាមួយគ្នានោះ រដ្ឋណាវ៉ាដា លោក ដូណាល់ ត្រាំ ក៏នាំមុខលោកស្រីគ្លីនតុន ២ភាគរយផងដែរ ដោយមានសំឡេងគាំទ្រលោកត្រាំ៤៤ភាគរយចំណែកលោកស្រីគ្លីនតុនវិញទទួលបានសំឡេងគាំទ្រតែ៤២ភាគរយប៉ុណ្ណោះ ។

នៅក្នុងរដ្ឋខាងលើនេះដែរ កាលពីខែ កក្កដា លោកស្រីគ្លីនតុន នាំមុខលោកត្រាំ ៤ភាគរយ ។ រដ្ឋ Nevada គឺបានបោះឆ្នោតគាំទ្រលោកបារ៉ាក់អូបាម៉ារយៈពេល២ អាណត្តិកន្លងមក។ប៉ុន្តែពេលនេះបែរជាងាកទៅគាំទ្រគណបក្សសាធារណរដ្ឋវិញម្តង ។

រយៈពេលចុងក្រោយនេះ អ្នកគាំទ្រ លោកត្រាំ កើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដោយនៅក្នុងរដ្ឋ Utah អ្នកគាំទ្រលោកលើសលោកស្រីគ្លីនតុន ដល់ទៅ១៥ភាគរយ គឺលោកត្រាំទទួលបានសំឡេងគាំទ្រ៣៩ភាគរយ ចំណែកលោកស្រីគ្លីនតុនបានតែ២៤ភាគរយប៉ុណ្ណោះ  ៕ ម៉ែវ សាធី

20160917094728-hillary


ចែករំលែក៖