ព័ត៌មានទាន់ហេតុការណ៍៖

Messi ថាគាត់មិនមែនជាមិត្តភក្តិ Ronaldo ទេ តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច

ចែករំលែក៖

កីឡាករ Lionel Messi បានផ្តល់មតិយោបល់ដ៏កម្រមួយអំពីទំនាក់ទំនងរបស់គាត់ជាមួយ Cristiano Ronaldo ដោយបានសារភាពដោយត្រង់ថាគាត់មិនមែនជាមិត្តភក្តិនឹងគ្នាទេ។

កីឡាករ​ជើង​ចាស់​ទាំង​ពីរ​រូប​នេះ​នៅ​តែ​ជា​កីឡាករ​ដែល​មាន​ឥទ្ធិពលច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​បាន​ស៊ុត​បញ្ចូល​ទី​ជិត 2,000 គ្រាប់​សម្រាប់​ក្លឹប​និង​ប្រទេស​រវាង​ពួកគេទាំង២នាក់។

Messi បាន​ជាប់​ជា​ម្ចាស់​ពាន Ballon d’Or ប្រាំបី​ដង ខណៈ Ronaldo ជា​គូប្រជែង​សំខាន់មួររូបដែលបានឈ្នះចំនួនប្រាំ​ដង។

ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេដែលពួកគេទាំងពីរតែងតែត្រូវបានគេដាក់ឈ្មោះថាជា GOAT ហើយអ្នកគាំទ្របានប្រៀបធៀបស្ថិតិរបស់ពួកគេយ៉ាងក្លៀវក្លា បើទោះបីជាពួកគេខិតជិតដល់ចុងបញ្ចប់នៃអាជីពរបស់ពួកគេក៏ដោយ ដោយពេលនេះ Ronaldo មានអាយុ 40 ឆ្នាំ និង Messi មានអាយុ 38 ឆ្នាំនៅសប្តាហ៍ក្រោយ។

Ronaldo បច្ចុប្បន្នកំពុងលេងនៅក្នុង Saudi Pro League ជាមួយក្លឹប Al-Nassr ខណៈដែល Messi កំពុងលេងនៅក្លឹបសហរដ្ឋអាមេរិក Inter Miami ។

ដោយបើកចំហអំពីទំនាក់ទំនងរបស់គាត់ជាមួយ Ronaldo ខ្សែប្រយុទ្ធ Messi បានប្រាប់សារព័ត៌មាន DSports ថា “ខ្ញុំពិតជាមានការគោរព និងកោតសរសើរចំពោះ Cristiano Ronaldo និងសម្រាប់អាជីពដែលគាត់មាន និងបន្តមាន ពីព្រោះគាត់នៅតែប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុត។នៅលើទីលាន យើងម្នាក់ៗចង់ធ្វើឱ្យល្អបំផុតសម្រាប់ក្រុមរបស់យើង។នៅក្រៅទីលាន យើងជាមនុស្សធម្មតាពីរនាក់។ យើង​មិន​មែន​ជា​មិត្ត​នឹង​គ្នា​ទេ ព្រោះ​យើង​មិន​បាន​ចំណាយ​ពេល​នៅជាមួយ​គ្នាផង ប៉ុន្តែ​យើង​តែង​តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច”។

Ronaldo នាំមុខ Messi ក្នុងការស៊ុតបញ្ចូលទី ដោយបានស៊ុតបញ្ចូលទីបាន 938 គ្រាប់សម្រាប់ក្លឹប និងប្រទេសក្នុងអាជីពដ៏ភ្លឺស្វាងរបស់គាត់ចំណែកMessiស៊ុតបានសរុប866គ្រាប់ ៕

ដោយ៖ ភារៈ


ចែករំលែក៖