ព័ត៌មានទាន់ហេតុការណ៍៖

ការជួបជុំគ្នាឡើងវិញនៅអាត្លង់តា៖ Messi ត្រៀមប្រកួតជាមួយក្លឹបចាស់គ្រូបង្វឹកចាស់របស់ PSG នៅ Club World Cup

ចែករំលែក៖

Lionel Messi នឹងដឹកនាំក្រុមអតីតកីឡាករ Barcelona ចូលជួបជាមួយអតីតគ្រូបង្វឹករបស់ពួកគេ Luis Enrique នៅពេលដែល Inter Miami ប៉ះជាមួយម្ចាស់ជើងឯកអឺរ៉ុប Paris St Germain ក្នុងវគ្គ 16 ក្រុមចុងក្រោយនៃ Club World Cup ក្នុងទីក្រុង Atlanta នៅថ្ងៃអាទិត្យ។

Messi, Jordi Alba, Sergio Busquets និង Luis Suarez សុទ្ធតែលេងក្រោមការដឹកនាំរបស់ Luis Enrique ក្នុងប្រទេសអេស្ប៉ាញ ហើយជាក្រុមដែលបានទម្លាក់ PSG ចេញពីការប្រកួត Champions League វគ្គ 16 ក្រុមចុងក្រោយក្នុងរដូវកាល 2016-17 ។

ក្រុម Miami បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Club World Cup ក្រោយក្រុម​លេខ​២​ក្នុង​ពូល Aនេះ បាន​ត្រឹម​ស្មើ ២-២ ទល់​នឹង Palmeiras កាល​ពី​ថ្ងៃ​ចន្ទ៕

ដោយ៖ ភារៈ


ចែករំលែក៖