ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៥ សភាពការណ៍នៅច្រកជប់គគីរ ភាគីថៃបានធ្វើការបើកច្រកទ្វារព្រំដែន ដោយខ្លួនឯងចាប់ពីម៉ោង០៨និង០០នាទីព្រឹក ដល់ ម៉ោង១៥និង០០នាទីរសៀល សភាពការណ៍ទូទៅមិនមានប្រជាពលរដ្ឋ កម្ពុជា-ថៃ ឆ្លងដែននោះទេ ការដោះដូរទំនិញគ្មាន ច្រកព្រំដែនមានភាពស្ងៀមស្ងាត់ធម្មតា ។ នេះបើយោងតាមប្រភពពី អង្គភាព មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ៕
ដោយ ៖ សិលា