ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​៖​ មានជនបរទេសមួយក្រុមតូចបង្ហោះ រឿងមន្ត្រីចរាចរណ៌អនុវត្តន៌ច្បាប់មិនត្រឹមត្រូវលើជនបរទេស!

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការលោកថា៖​ នៅថ្ងៃទី០៣ ខែកក្កដា​ ឆ្នាំ​២០២៥ មានជនបរទេសមួយក្រុមតូចបង្ហោះ រឿងមន្ត្រីចរាចរណ៌អនុវត្តន៌ច្បាប់មិនត្រឹមត្រូវលើជនបរទេស!​ ភ្លាមនោះ​ លោក​ បានបញ្ជាភ្លាមៗកោះហៅមន្ត្រី ទាំងនោះមកស្នងការ មកសួរនាំនិងចាត់មន្ត្រីជំនាញចុះប្រមូលព័ត៌មាននៅកន្លែងដែលមានបញ្ហា។

លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ បានថ្លែង​បន្តថា​ គឺជនបរទេសប្រើមធ្យោបាយ ល្មើសស្លាកសញ្ញានៅថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ​២០២៥មកម៉្លេះ តែទើបបង្ហោះព័ត៌មាន ថ្ងៃទី០៣ ខែកក្កដា​ ឆ្នាំ​២០២៥ ។​ លោក​ មិនលើកទឹកចិត្តឱ្យមន្ត្រីដែលអនុវត្តន៌ច្បាប់ដោយខ្វះវិន័យ និងក្រមសីលធម៏វិជ្ជាជីវៈជាដាច់ខាត។

    លោកស្នងការ​ បានឱ្យដឹងថា៖​ ហើយក៏មិនគាំទ្រចំពោះអ្នកល្មើសច្បាប់ផងដែរ !

    -លោក​ កំពុងពិនិត្យប័ណ្ណបើកបរ ដែលជនបរទេសបង្ហាញក្នុងឃ្លីប(ជាពិសេសប្រើប័ណ្ណក្រោមអនុសញ្ញាចរាចរណ៌ផ្លូវគោក ឆ្នាំ១៩៦៨ដែលកម្ពុជាមិនមែនម្ចាស់ហត្ថលេខី)។

    -តើហេតុអ្វីដូចមានការរៀបចំថតទុកជាមុន?

    -កើតហេតុនៅថ្ងៃទី ២០ ០៦ ២៥ មកម្លេះទើបយកមកបង្ហោះថ្ងៃទី០៣ ០៧ ២៥ ?

     -តែចំពោះមន្ត្រីអនុវត្តន៌ច្បាប់មានកំហុសខ្ញុំបាទកំពុងស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីអនុវត្តន៌វិន័យឱ្យសមនិងកំហុស។

       លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ បានបន្តថា​ លោកបានបញ្ជាឱ្យលោកស្នងការរង និង នាយការិយាល័យ និងប្រធានក្រុមគោលដៅ(ស្គាល់និងយល់ប័ណ្ណបើកបរលក្ខណៈអន្តរជាតិនិងហត្ថលេខីរវាងប្រទេសពាក់ព័ន្ខ អនុវត្តន៌ និងរឹតបន្តឹងច្បាប់ ទាំងមន្ត្រីអនុវត្តន៌ និង អ្នកប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់ជាដាច់ខាត។

បន្ថែមពីនេះ​ លោកស្នងការ​ សូមអរគុណ និង សំណូមពរ ដល់មហាជនដែលមានការគាំទ្រនិងរិះគន់ដើម្បីស្ថាបនា ប្រកបដោយដោយគុណធម៌និងយុត្តិធម៌ណាបាទ🙏🇰🇭៕

ដោយ​៖ តារា​


ចែករំលែក៖